ថ្ងៃនេះគេហៈទំព័រ Google.com ក៏ដូចជា Google.com.kh បានដាក់ខ្សែរូតដ៏ធំមួយចំពាក់កណ្តាល នៃទំព័ររបស់ពួកគេ ក្នុងបំណងរំលឹកទៅដល់បុរសម្នាក់ដែលបានបង្កើត ខ្សែរូតមុនគេបំផុត។

Gideon Sundback កើតនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ១៨៨០ គឺជាបុរសម្នាក់ដែលមានគំនិតឆ្នៃប្រឌិតខ្ពស់ ហើយក៏ជាបុរសម្នាក់ដែលមាន គំនិតក្នុងការបង្កើតខ្សែររូត​ ដែលពួកយើងកំពុងតែ ប្រើប្រាស់ប្រចាំថ្ងៃនេះផងដែរ។ កិត្តិស័ព្ទរបស់លោកត្រូវបានល្បីសុះសាយ ពាសពេញពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន។ លោកបានស្លាប់នៅ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩៥៤ នៅអាយុ ៧៤ ឆ្នាំ។ នេះបានបញ្ជាក់អោយឃើញថា បើសិនជាយើងបានធ្វើអ្វី ដែលមាន ប្រយោជន៍ទៅដល់មនុស្សគ្រប់គ្នា ក៏ដូចជា សង្គមនិង ប្រទេសជាតិ គឺមិនត្រូវបានគេបំភ្លេចចោលនោះទេ ទោះបីជាស្លាប់កាយក៏ដោយ ក៏ឈ្មោះរបស់គាត់នៅតែល្បីរន្ទឺដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]