រថយន្ត Ferrari គឺជារថយន្តដែលត្រូវបានប្រទេសទូទាំង ពិភពលោកទទួលស្គាល់ថា ជារថយន្តស្ព័រ ដែលមានរូបរាង ឡូយឆាយជាទីបំផុត ហើយពេលថ្មីៗនេះ ក្រុមហ៊ុននេះ បានផលិត រថយន្ត Ferrari នេះដោយមានរូបនាគពណ៌មាស ហើយមានបំណងដាក់លក់នៅលើទីផ្សារផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា រថយន្ត Ferrari ២០ គ្រឿងត្រូវបានគេផលិតដោយមានរូបនាគពណ៌មាស យ៉ាងប្រណិត ក្នុងបំណងយកមកដាក់តាំងពិព័រណ និង លក់នៅប្រទេសចិន។ មានមតិជាច្រើនបាននិយាយថា ២០ គ្រឿងគឺមិនគ្រប់គ្រាន់សម្រាប់មហាសេដ្ឋីនៅប្រទេសចិនឡើយ ហើយរថយន្តទាំង ២០ គ្រឿងនេះត្រូវបានគេប៉ាន់ស្មាន ថា នឹងលក់ដាច់ទាំងអស់ក្នុង រយៈពេលតែមួយប្រព្រិចភ្នែកតែប៉ុន្នោះ។ រថយន្តនេះត្រូវបានគេដាក់ឈ្មោះថា "Ferrari 458 Special Dragon Edition"។ ចំពោះតំលៃគឺមិនទាន់មានប្រភពណាមួយអាច បញ្ជាក់បាននោះទេ។

តើប្រិយមិត្តចង់ទិញ ១​ ទុកជិះឡើងកោះពេជ្រដែរឬទេ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]