យោងតាមសេចក្ដីអះអាង ពីក្រុមគ្រូពេទ្យ បានឲ្យដឹងថា ការបរិភោគផ្លែ Respberries អាចបង្កើតសមត្ថភាពផ្លូវភេទបុរស ដែលអាចឲ្យបុរស មានឱកាសច្រើនក្នុងការក្លាយជាឪពុកម្នាក់។

នៅក្នុងផ្លែ Respberry មានផ្ទុកនូវវីតាមីន ស៊ី ខ្ពស់ ដែលជាកូនសោរមួយ ជួយឲ្យទឹកកាមបុរសរីកធំធាត់ល្អ និងផលិតទឹកកាមបានច្រើន ហើយវាក៏អាចការពារបុរសពីភាពតានតឹងផងដែរ។ យោងតាមការសិក្សានៅ បន្ទប់ពិសោធន៍ Lawrence Berkely National Laboratory របស់អាមេរិក បានឲ្យដឹងថា បុរសមានអាយុចាប់ពី ៤៤ឆ្នាំ ឡើង បរិភោគអាហារ ដែលមានវីតាមីន ស៊ី ច្រើន អាចកាត់បន្ថយការខូចខាត DNA ទឹកកាមរបស់ពួកគេ ២០ ភាគរយ តែបុរសភាគច្រើន មិនបានបរិភោគអាហរទាំងនោះនោះទេ។

មានការសិក្សាមួយទៀតបានបញ្ជាក់ថា នៅពេលដែលបុរសមានភាពតានតឹងខ្លាំង ក៏អាចធ្វើឲ្យឱកាសនៃការមានកូនថយចុះដែរ។ ការបរិភោគផ្លែ Respberry ក៏អាចថែទាំសុខភាពរាងកាយ ឲ្យទម្ងន់នៅថេរ ហើយវាបានជួយលំនឹងនូវអរម៉ូនភេទផងដែរ។

តើប្រិយមិត្ត ធ្លាប់មានបញ្ហាបែបនេះកើតឡើងនោះទេ? បើធ្លាប់អាចសាកល្បងពិសារផ្លែ Respberry ឬ ផ្លែឈើណាដែល មានផ្ទុកនូវវីតាមី C ខ្ពស់៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]