រាជធានី​ភ្នំពេញ ៖​​ ម៉ូតូ​ណៃ​ហត​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ និង​បើ​ក​បរ​​ដោយ​បុរស​ម្នាក់ស្រវឹង​​​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​អ៊ែរ​ប្លេ៊ត​ពណ៌ខ្មៅ ពី​ក្រោយ​ពេញ​ទំ​ហឹង​ ខណៈ​អ្នក​ជិះ​ម៉ូតូ​អ៊ែរ​ប៊្លេត កំពុង​ឈប់​ទិញ​ងាវ​នៅ​​ក្បែរ​ចិញ្ចឹម​ផ្លូវ​​លេខ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។

តាម​​មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួល​គោក​​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ និង​២៥​នាទី​យប់​ថ្ងៃ​ទី​២២​ មេសា ដោយ​​បុរស​ស្រវឹង​ម្នាក់​បើក​ម៉ូតូ​ណៃ​ហត​ ពណ៌​ខ្មៅ មួយគ្រឿង​ ​​ឌុប​មិត្ត​ភក្តិ​​ប្រុស​ម្នាក់​​​ក្នុង​ភាព​ស្រវឹង​ដូច​គ្នា​ធ្វើ​ដំណើរ​ យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅជើង​ ​។ លុះ​ទៅ​ដល់​ចំណុច​ខាង​លើ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​អ៊ែរ​ប៊្លេត​​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ចំពី​ក្រោយ​ដែល​ម្ចាស់​ឈប់​រក​ទិញ​ងាវ​ តែ​មិន​ទាន់​ទាំង​ទិញ​បាន​ផង​ ក៏​ត្រូវ​បុរស​ស្រវឹង​បុក​បណ្តាល​ឱ្យ​ខូច​ខាត​ម៉ូតូ​ស្ទើរ​​ទាំង​ស្រុង​ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​​នេះ​គ្មាន​នរណា​​ម្នាក់ ​រង​របួស​ធ្ងន់​ធ្ងរ​​​ទេ គ្រាន់​តែ​រលាត់​ដៃ​ជើង​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ក្រោយ​ពេល​កើត​ហេតុ​ភាគី​​ខាង​ម៉ូតូ​ណៃ​ហត​បាន​ធានា​ជួស​ជុល​ម៉ូតូ​អ៊ែរ​ ប៊្លេត​ និង​ធានា​ចេញ​ថ្លៃ​ព្យា​បាល​​ម្ចាស់​ម៉ូតូ​​​អ៊ែរ​ប៊្លេត​ទាំង​អស់ ព្រោះ​ខ្លួន​ជា​អ្នក​ខុស ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]