តាមការសិក្សាស្រាវជ្រាវបានអោយដឹងថា ពួក Hacker នៅប្រទេសចិនអាចរកចំនូលបាន ដល់ទៅ ជាង មួយលាន ដុល្លាក្នុងមួយឆ្នាំឯណោះ ដោយប្រើប្រាស់មេរោគបង្កប់ក្នុងហ្គេម សម្រាប់ទូរស័ព្ទដៃ។

របៀបដែលពួកគេធ្វើការ រកចំនូលបានជាងមួយលានដុល្លា ក្នុងមួយឆ្នាំ នោះគឺពួកគេបានសរសេរលេខកូដ បង្កប់នៅក្នុងហ្គេម ទូរស័ព្ទល្បីៗ ដូចជា Angry Bird ដែលខ្មែរឡូតបានចុះផ្សាយកាលពីមុនជាដើម "សូមប្រយ័ត្ននៅពេលទាញយក Angry Birds Space សម្រាប់ Android" ។ បើសិនជាមានអ្នកដែលបានទាញយក ហ្គេមដែលពួកគេបង្កប់មេរោគនោះយកមក ប្រើមេរោគនោះនឹងចាប់ផ្តើមធ្វើការ ផ្ទេរទឹកប្រាក់ពីទូរស័ព្ទរបស់អ្នកប្រើប្រាស់ ម្តងបន្តិចៗ ដោយជាមធ្យមក្នុងទូរស័ព្ទ មួយគ្រឿងត្រូវបាន ពួក​ Hacker ធ្វើការលួចលុយបាន ២០ យាន់ (ប្រហែល ៣ ដុល្លា) ក្នុងមួយខែ ហើយបើសរុបទាំងអស់ នៅប្រទេសចិនមានអ្នកទាញយក ហ្គេមពេញនិយមច្រើនណាស់ រហូតទៅដល់ រាប់ម៉ឺន នាក់ក្នុងមួយថ្ងៃឯណោះ។ តួរលេខនេះបានបញ្ជាក់យ៉ាងច្បាស់នូវ ចំនួនទឹកប្រាក់ដែល Hacker បានលួចពីអ្នកប្រើប្រាស់ទូរស័ព្ទដោយ មិនអោយពួកគេដឹងឡើយ។

តើប្រិយមិត្តមានជួបបញ្ហាបែបនេះទេ ? សូមប្រយ័ត្ននៅពេលដែលទាញយក ហ្គេមណាមួយដែលមានប្រភព មិនច្បាស់លាស់។

 

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]