ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ដែលឃើញផ្ទាល់ភ្នែកស្រែកឆោឡោ និងប្តឹងប៉ូលិសឱ្យចាប់ខ្លួនភ្លាមៗ បន្ទាប់ពីគេចាប់ស្ត្រីវិកលចរិតម្នាក់ រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២១ សីហា នៅក្នុងឃុំកុមាររាជា ស្រុកបាទី។

មន្ត្រីនគរបាលស្រុកបាទី ឱ្យដឹងថា ជនល្មោភកាមដែលចាប់នារីវិកលចរិត រំលោភទាំងថ្ងៃនេះឈ្មោះ សែម ដារ៉ា អាយុ៥៤ឆ្នាំ រស់នៅភូមិឈើទាលជ្រំ ឃុំក្រាំងលាវ ជាជនមានសតិមិនសូវល្អ រីឯនារីវិកលចរិតរងគ្រោះមានអាយុ២២ឆ្នាំ ។ មុនពេលកើតហេតុ នារីរងគ្រោះបានដើរនៅលើផ្លូវលំខាងត្បូងភូមិចម្ងាយប្រមាណ៥០០ ម៉ែត្រ ស្របពេលប្រជាពលរដ្ឋកំពុងដកស្ទូងនៅក្នុងស្រែ ។ ខណៈនោះ ស្រាប់តែជនល្មើសដើរមកដល់ក៏ចាប់នាងរំលោភនៅលើចិញ្ចើមថ្នល់តែ ម្តង រហូតបានសម្រេចបំណងរបស់ខ្លួន ទើបឈប់ ប៉ុន្តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះស្រែកឆោឡោឡើង រួចប្តឹងនគរបាលឱ្យចាប់ខ្លួន ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ឱ្យដឹងថា បើទោះបីជាជនសង្ស័យមិនព្រមសារភាពក៏ដោយ ក៏យើងនៅមានសាក្សីគ្រប់គ្រាន់ ដែលបានឃើញផ្ទាល់នឹងភ្នែក សម្រាប់ដាក់បន្ទុកទៅលើជនសង្ស័យ ហើយនៅរសៀលថ្ងៃទី២១ សីហា ដដែលនោះ ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]