សូមអបអរសាទរដល់គ្រូបង្រៀនប្រុសម្នាក់ ដែលទទួលបាននូវដំណឹងដ៏ភ្ញាក់ផ្អើលមួយ ពីនាយកសាលា បន្ទាប់ពីគាត់បានទាមទារ ឲ្យសិស្សស្រីរបស់គាត់ ថើបគាត់មុនពេលដែលទទួលសញ្ញាប័ត្រ។

ប្រិយមិត្តទាយទៅមើលថា គាត់នឹងទទួលបានអ្វីពីនាយកសាលា? នាកយសាលាអន្តរជាតិមួយនៃស្រុក LinXia មានប្រសាសន៍ថា កាលពីយប់មិញនេះ លោកគ្រូ Zhang RunHua ដែលជាគ្រូប្រចាំថ្នាក់នៃ វិទ្យាល័យ TuQiao បានទាមទារ ឲ្យសិស្សស្រីទាំងអស់នៅក្នុងថ្នាក់រៀនរបស់គាត់ ថើបថ្ពាល់គាត់ ឬ គាត់ថើបថ្ពាល់របស់ពួកគេ។ មានសាក្សីនៅទីនោះបានប្រាប់ថា បើពួកគេមិនធ្វើតាមទេនោះ លោកគ្រូ Zhang មិនប្រគល់សញ្ញាប័ត្រឲ្យជាដាច់ខាត។

នាយកសាលាអន្តរជាតិនៃស្រុក LinXia បានព្យួរការងាររបស់លោក Zhang និងរងចាំការស៊ើបអង្កេត។ មិត្តរួមការងាររបស់លោក Zhang បានប្រាប់ថា លោក Zhang គឺជាគ្រូបង្រៀនដ៏ល្អម្នាក់ មិនគួរណាគាត់ប្រព្រឹត្តិរឿងបែបនេះសោះ។  នៅថ្ងៃទទួលសញ្ញាប័ត្រ មានសិស្សចំនួន ៤៨នាក់ ហើយពួកគេសុទ្ធតែទទួលបាន សញ្ញាប័ត្រ។ ដំបូងនៅពេលដែលលោកគ្រូ ប្រគល់សញ្ញាប័ត្រឲ្យទៅសិស្សស្រីទាំងនោះ គឺពួកគេអោនគោរព អោប ចាប់ដៃ និងថើប។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]