ក្មេងប្រុសម្នាក់ ត្រូវបានទឹកបាញ់ហោះឡើងលើ កំពស់ប្រហែល ២ម៉ែត្រ ខណៈកំពុងលេងកំសាន្ត នៅកន្លែងបាញ់ទឹកមួយកន្លែង ស្ថិតក្នុងខេត្ត Hubei ទីក្រុង Enshi ប្រទេសចិន។

យោងតាមសារព័ត៌មាន Shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា មនុស្សជាច្រើនទៀត បានមកលេងកំសាន្ត នៅកន្លែងបាញ់ទឹកមួយកន្លែង ដែលអមដោយតន្រ្តីយ៉ាងពិរោះ ប៉ុន្តែជាសំណាងអាក្រក់ ក្មេងប្រុសម្នាក់ ដែលឈរពីលើបំពុងទុយយ៉ូទឹក ត្រូវទឹកបាញ់ និងរុញច្រានឡើងទៅលើ កំពស់ប្រហែល ២ម៉ែត្រឯណោះ និងបានធ្លាក់មកដីវិញ រងរបួសយ៉ាងដំណំ។

គួរបញ្ជាក់ផងដែរថា នៅពេលក្មេងប្រុសនោះធ្លាក់មកវិញ គឺផ្ទៃមុខមកមុន បណ្តាលឲ្យរងរបួសបែកមុខ និងច្រមុះ ហូរឈាមមកយ៉ាងច្រើន ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសតែម្តង៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]