នេះគឺជារឿងដ៏គួរឲ្យរំភើបបផុត ចំពោះអ្នកធាក់កង់ Tom Donhou ដែលទើបតែបំបែកកំណត់ត្រាថ្មីមួយ ជិះកង់យ៉ាងណា ឲ្យមានល្បឿនលឿនបំផុត។

កាលពីនៅកុមារភាព គាត់តែងតែទស្សនាការប្រណាំងកង់ និងអាននូវកំណត់ត្រាពិភពលោក ដែលទាក់ទងទៅនឹង ល្បឿនដ៏លឿនបំផុត ដែលអាចធ្វើទៅបាន កាលពីឆ្នាំ ១៩៦០។ បច្ចុប្បន្ន គាត់ពិតជាអាច បំបែកនូវកំណត់ត្រាទាំងនោះបានមែន ដោយបានបង្កើតនូវ កង់មួយប្រភេទ អាចធាក់ដល់ល្បឿន ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង។ លោក Donhou បានដំឡើងនូវកង់ មួយដោយខ្លួនគាត់ផ្ទាល់ ដែលបំពាក់នូវថាសច្រវាក់មានធ្មេញ ១០៤ ដែលជាមូលហេតុធ្វើឲ្យកង់មានល្បឿនលឿន។

នៅពេលដែលគាត់សាកល្បងល្បឿនកង់របស់គាត់ គាត់បានប្រើប្រាស់រថយន្ដមួយគ្រឿង សំរាប់បាំងនូវខ្យល់ ដើម្បីផ្ដល់ភាពងាយស្រួលដល់គាត់ ក្នុងការធាក់កង់ឲ្យបានលឿន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ល្បឿនរបស់កង់មួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]