ខែ្មរឡូត ទើបតែនិយាយអំពីការយក សត្វពស់មកធ្វើជាការលេងល្បែង កំសាន្ដតែឥឡូវនេះតើអ្នកជឿទេ អាចយកពស់ផ្កាសៃដាក់ចូលក្នុងមាត់ និងវារចេញតាមច្រមុះ? គេយកមកព្យាបាលដោយការប្រើប្រាស់ សត្វពស់អត់ពិសចំនួន៦ក្បាលក្នុងការធ្វើ ម៉ាស្សាឲ្យអតិថិជនណា ដែលឈឺត្រង់សាច់ដុំ នឹងបានធ្វើឲ្យធូរស្បើយ។ ហាងស្ប៉ា Ada Barak’s snake នៅ Talmei Elazar ភាគខាងជើងអីុស្រាអែល បានប្រើប្រាស់សេ្ដចពស់កាលីហ្វញ៉ា និងផ្លររីដា ក្នុងការយកទឹករំអិលនិងទឹកដោះវាមកធ្វើការ ម៉ាស្សា​ក្នុងតម្លៃ ៧០ដូល្លារ។ ម្ចាស់ហាងរូបនេះ បានជឿជាក់ថាទំនាក់ទំនងរូបរាងកាយរបស់មនុស្ស ជាមួយនឹងប្រទភេទសត្វល្មូននេះ អាចជួយឲ្យមានការសំរាកបានយ៉ាងល្អ។ នាងបានបន្ដថា នាងជឿជាក់ថានៅពេលដែលមនុស្សជួបនឹងផលវិបាក បញ្ហាស្មុគស្មាញក្នុងខួរក្បាល ពួកគេនឹងត្រូវការវិធីរបៀបនេះ ក្នុងការកាត់បន្ថយវា។ អ្នកទាំងអស់គ្នាគួរតែសាកល្បង ក្នុងការម៉ាស្សាបែបនេះហើយ ព្រោះអាចជួយបំបាត់ភាពស្ដ្រេស៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]