យោង​ទៅតាម​​ប្រភពព័ត៌​មាន​​ពី​គេហ​ទំព័រ​​សិល្បៈ​កូរ៉េ​​ចេញផ្សាយ​​កាលពីថ្ងៃសុក្រ ទី១៣ មករា ឆ្នាំ២០១២ ​បាន​ឱ្យ​ដឹង​ថា ក្រុម​តារា​ចម្រៀង Dal Shabet ត្រូវ​បាន​ក្រុម​ហ៊ុន SONOVI ​ជ្រើសរើស​​យក​ទៅ​ថតស្បត​ផ្សព្វ​ផ្សាយ​​ផលិត​ផល​​កាបូប​ស្ពាយ​របស់​ពួកគេ ។  ​បន្ទាប់ពី​បញ្ចប់ពិធីចុះហត្ថ​លេខា​រយៈ​ពេល​១​ឆ្នាំ​​ជា​​មួយ​​ក្រុម​ហ៊ុន​រួច​រាល់​ហើយ ​ក្រុម​តារា​ចម្រៀង​​ Sal Dhabet ​បាន​បញ្ចប់​​ដោយ​​ជោគជ័យ​​ចំពោះ​ការ​ថត​ស្បត​ផ្សាយ​ពាណិជ្ជ​​​កម្ម​ឈុត​​ដំបូង​ក្នុង​ទី​ក្រុង​ស៊េអូល កាលពីសប្តាហ៍​មុន។

​អ្នក​តំណាង​ក្រុម​ហ៊ុន SONOVI ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​និយាយថា ៖ ​យើង​សម្រេច​ជ្រើស​រើស​យក​ក្រុម Dal Shabet ​ដោយ​សារ​តែ​​​មើល​ឃើញថា ក្រុម​នេះ​​កំពុង​តែ​ទាក់​ទាញ​​អ្នក​ទស្សនា​​​បាន​ច្រើន​​តាម​រយៈ​ការ​សម្តែង​​រប​ស់​ពួកគេ ហើយ​​​បញ្ហា​នេះ​វា​អាច​ជួយ​ឱ្យ​ការ​លក់​​​ផលិត​ផល​​របស់​ក្រុម​ហ៊ុន​ទទួល​បាន​ជោគជ័យ។  អ្នកតំណាង​រូប​នោះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ៖ ក្រុម​តារា​ចម្រៀង​ដែល​មាន​សមាជិក​៦​រូប​នេះ ​ទើប​តែ​បាន​​ជាប់​ជា​តារា​ចម្រៀង​​ជើង​ថ្មី​​ល្បី​បំផុត​សម្រាប់​ឆ្នាំ​២០១១ ហើយ​យើង​ជឿជាក់ថា ពួក​គេ​មាន​សក្តានុ​ពល​កាន់​តែ​ខ្លាំង​​ឡើងៗ​ទាំង​នៅ​លើ​​​ឆាក​​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ ដូច្នេះ​វា​​ពិតជា​ជួយឱ្យមនុស្សទូទៅ​ចាប់​អារម្មណ៍​នឹង​ផលិត​ផល​របស់​​​ក្រុម​ហ៊ុន​កាន់តែ​ច្រើន​ថែមទៀត ៕

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]