ប្រិយមិត្តពិតជា ធ្លាប់បានជ្រាបពីពត៌មាន ដែលទាក់ទងទៅនឹង ការរស់នៅជាមួយសត្វពស់ថ្លាន់ ដូចជាគ្រួសារតែមួយនៅក្នុង ប្រទេសកម្ពុជារបស់យើង តែនៅពេលនេះ មានកុមារា ម្នាក់ដែលរស់នៅប្រទេសចិន ក៏រស់នៅជាមួយពស់ដែរ។

ក្មេងប្រុសម្នាក់នេះ មានឈ្មោះថា Bingzhe រស់នៅខេត្តគ័ងតុង ប្រទេសចិន ហើយគេ មានអាយុទើបតែ ១៣ឆ្នាំប៉ុណ្ណោះ ដោយរូបគេ បាននិយាយថា ពស់ថ្លាន់មួយក្បាលនេះ បានរស់នៅក្នុងគ្រួសារតបស់គេ ១៩ឆ្នាំមកហើយ គឺតាំងពីពេលគេមិនទាន់ កើតមកម្ល៉េះ។ ជារៀងរាល់ថ្ងៃ Bingzhe តែងតែគេង ជាមួយពស់ថ្លាន់នេះ ហើយថែមទាំងនិយាយលេង និងនាំពស់ថ្លាន់នេះ ទៅដើរកំសាន្ដ លេងនៅខាងក្រៅទៀតផង។

សព្វថ្ងៃនេះ ពស់ថ្លាន់នេះមាន ប្រវែងដល់ទៅ ជាង៤ម៉ែត្រ និងទំងន់ ដល់ទៅ ជិត ១០០គីឡូក្រាមឯណោះ។

តើលោកអ្នកយល់យ៉ាងណាដែរ ប្រសិនបើមានសមាជិកគ្រួសារ ជាពស់ថ្លាន់ធំមួយបែបនេះ?







 

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]