រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានមិត្តភក្តិ ប្រទះឃើញអង្គុយស្លាប់លើចានបង្គន់ ក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង ៤ និង ២០នាទី រសៀលថ្ងៃទី២៣ សីហា ២០១៣ នៅក្នុងផ្ទះលេខ១៥ នៃជាន់ទី៣ ផ្លូវលេខ១៦៦ ស្ថិតក្នុងក្រុមទី៩ ភូមិ២ សង្កាត់អូរឫស្សីទី៤ ដោយសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យសន្និដ្ឋានថា បុរសនោះ ស្លាប់ដោយសារគាំងបេះដូង និងមានផ្ទុកជំងឺអេដស៍ផងដែរ ។

បុរសដែលស្លាប់ឈ្មោះ ង្វៀង វ៉ាន់យុង អាយុ ៤៥ឆ្នាំ មុខរបរជាអ្នកលក់ឆ្នោត កត់កន្ទុយលេខ ពុំមានសាច់ញាតិឡើយ ស្នាក់នៅផ្ទះមិត្តភក្តិខាងលើ ។ សាកសពបុរសនោះ ត្រូវបានមិត្តភក្តិយកទៅតម្កល់ទុកនៅវត្តទួលសង្កែ ៕





បញ្ចូលអត្ថបទ ៖ វីយូឡែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]