ភ្នំពេញ៖ កម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស របស់ក្រសួងមហាផ្ទៃ ដោយមានការដឹកនាំពី មន្ត្រីតុលាការ នៅយប់ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៣ បានចុះបង្ក្រាប ទីតាំងហាងកាហ្វេ យីហោ រីករាយ បង្កប់សេវា រកស៊ីផ្លូវភេទ ស្ថិតនៅទល់មុខផែថ្ម តាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ។

មន្រ្តីនគរបាល ដែលបានចូលរួមនៅក្នុងប្រតិបត្តិការ ខាងលើនេះ បានឲ្យដឹងថា ក្នុងការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន បុរស ចំនួន២នាក់ និងនារីម្នាក់ ខណៈនារីរកស៊ីផ្លូវភេទ ជិត១០នាក់ផ្សេងទៀត បានរត់គេចខ្លួនអស់៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]