ខេត្តព្រះសីហនុ ៖ មានករណីបាញ់សម្លាប់បុរសម្នាក់ ប្លន់យកម៉ូតូឌ្រីមស៊េរី០១៣ មួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង ៨ និង ១៥នាទី យប់ថ្ងៃទី២៣ សីហា ២០១៣ នៅមុខសាលាបឋមសិក្សាផ្សារលើ ជាប់របងសាលាឯកជនសុវណ្ណភូមិ ស្ថិតក្នុងភូមិ២ ក្រុមទី៨ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈដែលបុរសរងគ្រោះជិះម៉ូតូចេញពីកន្លែងលក់ជ្រូកខ្វៃ ធ្វើដំណើរទៅផ្ទះ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ម៉េង អាយុ ៤៩ឆ្នាំ ត្រូវជនសង្ស័យបាញ់ចំនួន ២គ្រាប់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងបាត់បង់ទ្រព្យសម្បត្តិ ម៉ូតូឌ្រីម ១គ្រឿង ខ្សែក. ១ខ្សែ ចិញ្ចៀន ១វង់ ៕





បញ្ចូលអត្ថបទ ៖ វីយូឡែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]