ភ្នំពេញ៖ បុគ្គលិកនៅ ស្ថានីយ៍ប្រេងម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៧៖៣០នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយសារតែ រថយន្តកុងតឺន័រ មួយគ្រឿង ដែលបើកពីក្រោយ ជនរងគ្រោះ បានបុកហើយ កិនតែម្តង។

សេចក្តីរាយការណ៍ពី សាក្សី បានឲ្យដឹងថា ខណៈជនរងគ្រោះ ដែលសមត្ថកិច្ច ប្រាប់ថា មានឈ្មោះ ប៊ូ សូនី អាយុ៣០ឆ្នាំ រស់នៅផ្ទះលេខ២០៣ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កំពុងបើកម៉ូតូម៉ាកស្មាស់ ពាក់ស្លាកលេខ 1ab-9006 តាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-9509 បុកពីក្រោយ ហើយកិន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹង កន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ រថយន្តបង្ក បានបើករត់តែត្រូវសមត្ថកិច្ច តាមចាប់បាននៅ ផ្លូវលេខ៥៩៨ ។ ក្រោយចាប់បានហើយ សមត្ថកិច្ច បានប្រគល់ជូនដល់ កម្លាំងនគរបាល ចរាចរណ៍ជើងគោក ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]