ពោធិ៍សាត់ ៖ ពីរនាក់ប្ដីប្រពន្ធ អាយុជាង ៣០ឆ្នាំ បានស្លាប់ យ៉ាងវេទនា នៅក្នុងរថយន្ដ របស់ខ្លួន បន្ទាប់ ពីជួបគ្រោះថ្នាក់ចរាចរដោយ សារតែរថយន្ដរបស់ពួកគេ ដែលកំពុងធ្វើ ដំណើរតាមបណ្ដោយ ផ្លូវជាតិ លេខ៥ ចេញពី រាជធានីភ្នំពេញ ទៅកាន់ផ្ទះរបស់ខ្លួនស្ថិតនៅ ឃុំមេទឹក ស្រុកបាកាន ខេត្ដពោធិ៍សាត់ ស្រាប់ តែពេលពួក គេ ធ្វើដំណើរជិតទៅដល់ផ្ទះហើយ នោះ ក៏ជួបឧប្បហេតុអាក្រក់រេចង្កូតរថយន្ដ ធ្លាក់ទៅ ក្នុងទឹកស្រះ ឈ្លក់ស្លាប់តែម្ដងទៅ។

គ្រោះថ្នាក់ចរាចរដែលបានផ្ដាច់ជីវិតពីរ នាក់ប្ដីប្រពន្ធយ៉ាងវេទនាខាងលើនេះ បាន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅភូមិខ្នាមាស ឃុំបឹងខ្នា ស្រុកបាកាន ខេត្ដពោធិ៍សាត់ ពោលខណៈដែលពួកគេទាំង ពីរនាក់កំពុងបើករថយន្ដធ្វើដំណើរតាម បណ្ដោយផ្លូវ ជាតិលេខ៥ ពីរាជធានីភ្នំពេញ ទៅផ្ទះ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុនេះ គេបាន ឃើញ រថយន្ដមួយ គ្រឿង ម៉ាកកាមរី ស៊េរីឆ្នាំ៩៣ ពណ៌ ស្លាប ក្អែក ពាក់ស្លាកលេខ ភ្នំពេញ 2E-7890 បានធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិ លេខ៥ ក្នុងទិសដៅ ចេញពីរាជធានីភ្នំពេញ ឆ្ពោះ ទៅខេត្ដពោធិ៍សាត់ បើកបរដោយបុរសម្នាក់ និងរួម ដំណើរ ដោយស្ដ្រីម្នាក់នៅក្នុងរថយន្ដ ស្រាប់តែពេលរថយន្ដទៅដល់កន្លែងកើត ហេតុនោះ ក៏រេចង្កូត ធ្លាក់នៅក្នុងទឹកស្រះ លិចបាត់តែម្ដង ។

សាក្សីបានបន្ដទៀតថា ក្រោយពីមាន គ្រោះថ្នាក់ចរាចរបង្កឱ្យមានការភ្ញាក់ផ្អើល ខាងលើនេះ ទាំងប្រជា ពលរដ្ឋនិងសមត្ថកិច្ច បានទៅជួយអន្ដរាគមន៍ភ្លាមៗ ដោយស្ទូច យករថយន្ដចេញពីក្នុងទឹកស្រះ ប៉ុន្ដែជា អកុសល បុរសនិងស្ដ្រីពីរនាក់ដែលនៅក្នុងរថយន្ដ នោះបានស្លាប់បាត់ទៅហើយ ដោយសារតែ ពេលជួប គ្រោះថ្នាក់ចរាចរភ្លាមៗ ពុំមាន នរណាម្នាក់អាចជួយទាញពួកគេចេញពីក្នុង រថយន្ដបាន រហូតឈ្លក់ស្លាប់ តែម្ដងទៅ ។

ជុំវិញគ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់ខាង លើនេះ អធិការនគរបាលស្រុកបាកាន លោក ប៉ែន ទុង នៅ រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣បានឱ្យដឹងថា ក្រោយពីទទួលព័ត៌ មានស្ដីពីគ្រោះថ្នាក់ចរាចរ ខាងលើនេះ លោក បានឱ្យកម្លាំងសមត្ថកិច្ច ចុះទៅជួយ អន្ដរាគមន៍ ភ្លាមៗ ហើយស្ទូចរថយន្ដចេញ ពីក្នុងទឹកស្រះ ដាក់លើគោក ប៉ុន្ដែវាយឺតពេលទៅហើយ ដែលជួយសង្គ្រោះជីវិត ពីរនាក់ប្ដីប្រពន្ធនោះ ពោលេ ពួក គេបានស្លាប់បាត់ទៅហើយ ។

បើតាមលោកអធិការ ជនរងគ្រោះទាំង ពីរនាក់ប្ដីប្រពន្ធធ្វើដំណើរចេញពីរាជធានីភ្នំ ពេញ ឆ្ពោះទៅផ្ទះរបស់ ខ្លួន ស្ថិតនៅឃុំមេទឹក ស្រុកបាកាន ។

យ៉ាងណាក៏ដោយ អធិការនគរបាលស្រុក បាកាន មិនទាន់បានបញ្ជាក់ពីអត្ដសញ្ញាណ របស់ជនរងគ្រោះ ទាំងពីរនាក់ប្ដីប្រពន្ធនេះនៅ ឡើយទេ ហើយក៏មិនដឹងថា ពួកគេទាំង ពីរនាក់មានកូនប៉ុន្មាននាក់នោះ ខណៈ ដែល នៅពេលនេះ សពត្រូវបានបញ្ជូន ទៅដល់ លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

បើយោងតាមសាក្សី នៅកន្លែងកើតហេតុ នោះ បានបញ្ជាក់ថា មូលហេតុដែលអាចនាំឱ្យពួកគេទាំងពីរនាក់ ប្ដីប្រពន្ធ បើករថយន្ដរេចង្កូត ធ្លាក់ទឹកស្រះ យ៉ាងដូច្នេះ អាចបណ្ដាលមកពីងងុកដេកផង ក៏មិនដឹង។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]