នារីវ័យក្មេង អាយុ ១៧ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ ចាក់សម្លាប់ នៅនឹងមុខ ប៉ូលីស ២នាក់ ដែលនៅឈរមើល មិនព្រមចូលទៅជួយដល់ នារីរងគ្រោះ រូបនោះ អោយរួចផុត ពីសេចក្តីស្លាប់ សោះឡើយ។

យោងតាមប្រភពព័ត៌មានចិន បានឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី ១៨ កន្លងទៅនេះ ក្នុងទីក្រុង Bengbu ខេត្ត Anhui ប្រទេសចិន។ នារីរងគ្រោះ មានការងារជាអ្នកគិតប្រាក់ នៅក្នុងផ្សារទំនើបមួយកន្លែង ត្រូវបានឃាតករ ចាក់ ចំនួន ១០កាំបិត រហូតស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង។ បើតាមរយៈវីដេអូឃ្លីប បានឲ្យដឹងថា ខណៈពេល ដែលជនល្មើស កំពុងធ្វើ សកម្មភាព ចាក់ទៅលើ នារីរងគ្រោះនោះ ក៏មានប៉ូលីស ២នាក់ កំពុងស្ថិតនៅទីនោះផងដែរ តែពួកគេបែរជាមិនហ៊ានចូលជួយ ទៅវិញ ហើយរហូត ទាល់តែ នារីរងគ្រោះស្លាប់ រួចជនល្មើស ចាក់ខ្លួនឯងអោយរបួស ដួលទៅនឹងដី ទើបប៉ូលីស ហ៊ានចូលទៅចាប់ខ្លួន ជនល្មើស។ យ៉ាងណាមិញ សកម្មភាព របស់ប៉ូលីស ទាំង២រូបនោះ បានធ្វើអោយក្រុមគ្រួសារ ជនរងគ្រោះ មានការខឹងសម្បា យ៉ាងខ្លាំង។

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូខាងក្រោម៖





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]