ស្វាយរៀង៖ សុភាសិតខ្មែរ បានលើកឡើងថា ជង់មិនដែលភ្លេចកុកទេ មានតែកុកទេដែលភ្លេចជង់ ជាក់ស្តែង ដូចករណីបុរសម្នាក់ បានបោកបញ្ឆោតយកម៉ូតូ របស់ខគេទៅបាត់ កាលពី៨ខែមុននោះ កាលពីថ្ងៃទី២២ ខែ សីហា សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់នេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៣ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុក ពិសិដ្ឋ ហៅតាក់ ភេទប្រុស អាយុ២៥ឆ្នាំ ពុំមានមុខរបរពិតប្រាកដ រស់នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ សុង វុត្ថា ភេទប្រុស មុខរបរជាអ្នករត់ម៉ូតូឌុប ថា ឈ្មោះ សុក ពិសិដ្ឋ ហៅតាក់ បានបោកយកម៉ូតូរបស់ខ្លួន ម៉ាកស៊ីរូស ស៊េរីឆ្នាំ២០០៩ ទៅបាត់ កាលពីអំឡុងខែមករា ឆ្នាំ២០១៣ ។

បើតាមជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីអំឡុងខែមករា ឈ្មោះ នេះ បានបបួលផឹកស៊ី ហើយនាំ គ្នាទៅច្រៀងខារ៉ាអូខេ ក្រោយពីផឹកស៊ីច្រៀងខារ៉ាអូខេរួច ឈ្មោះ តាក់ បានប្រាប់ឲ្យយកស្រី ទៅដេកមួយទៅ ទុក ឲ្យគេជាអ្នកចេញលុយឲ្យ ពេលទៅដល់ផ្ទះជួលឈ្មោះតាក់ បានខ្ចី មូតូរបស់ខ្លួន ទៅដឹកមិត្តភក្តិមួយភ្លែតក៏ចេញ ទៅបាត់តែម្តង។

តាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ជន សង្ស័យឈ្មោះសុក ពិសដ្ឋ ហៅ តាក់ កន្លងមក បានដើរឆបោក គេជាច្រើនលើក ច្រើនសាហើយ ប៉ុន្តែក្រោយធ្វើសកម្មភាព គឺបានគេចខ្លួនរហូត។ ដោយមានការយកចិត្តទុកដាក់ ពីសមត្ថកិច្ច និង បញ្ជាផ្ទាល់ពីលោក វរសេនីយ៍ត្រី ងិន សុផល អធិការនគរបាល ក្រុងស្វាយរៀង ទើបធ្វើការ ស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យ ខាងលើបានតែម្តង៕



យុវជនជាប់សង្ស័យ សុក ពិសិដ្ឋ ដែលសមត្ថកិច្ចឃាត់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]