ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ហៅម៉ូតូឌុប យកទៅវាយប្លន់ យ៉ាងសកម្មបំផុត ត្រូវនគរបាល ស្អាងភ្នំ និងនគរបាល ប៉ុស្តិ៍ក្រាំងយ៉ូវ សហការគ្នា បង្រ្កាប បានបន្ទាប់ពីជនសង្ស័យនេះ ធ្វើសកម្មភាព លួចកង់គេ ហើយគេចខ្លួន បានមួយរយៈនេះ។

 ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិ ព្រែក សំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ មានគ្នា២នាក់ ទី១ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ និងទី២មានឈ្មោះ សំបូរ សុវណ្ណ ភេទស្រី អាយុ៣៧ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងភូមិទួលក្រាំង ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯជនសង្ស័យវិញ មានឈ្មោះ យូ សេងលី ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរមិនពិតប្រាកដរស់ នៅក្នុងភូមិទួលសំរោង ឃុំក្រាំងយ៉ូវ ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនសង្ស័យ បានហៅម៉ូតូសង់កូរ៉េមួយគ្រឿង ឲ្យឌុបគេទៅផ្ទះ របស់គេ លុះទៅជិតដល់ ក្នុងភូមិកើតហេតុ ស្រាប់តែជន សង្ស័យ ប្រើល្បិចចង់វាយប្លន់ ប៉ុន្តែត្រូវអ្នកជិតខាងឃើញក៏ ស៊ីញូឲ្យ អ្នកម៉ូតូឌុបនោះជិះចេញទៅបាត់ទៅ ក្រោយមកជនសង្ស័យក៏បន្តដើរ ចេញពីភូមិ កើតហេតុ ទៅកាន់ភូមិទួលក្រាំងធ្វើសកម្មភាពលួចកង់ ជនរងគ្រោះទី២ ជិះទៅដល់ម្តុំអូរចារ ក៏ជួបនិងកម្លាំងនគរបាល ប៉ុស្តិ៍ស្អាងភ្នំ កំពុងតែពួនស្ទាក់ចាំ ជនសង្ស័យឃើញ ដូច្នេះក៏រត់គេចខ្លួន បាត់ចោលកង់ រហូតដល់ម៉ោង ១៦និង៣០នាទីទើបនគរបាលធ្វើការស្រាវ ជ្រាវឃាត់ខ្លួនបាន ។

នគរបាលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជន សង្ស័យរូបនេះ បានធ្វើការសាកសួរ គេបានសារភាពថា ខ្លួនគេធ្លាប់ធ្វើសកម្មភាព ហៅម៉ូតូឌុប យកមកវាយប្លន់ បានសម្រេចចំនួន៧គ្រឿង សុទ្ធតែប្រភេទសង់កូរ៉េ អ្នករស់នៅតាកែវ២គ្រឿង ភ្នំពេញ៣គ្រឿង តាខ្មៅ១គ្រឿង កំពត១គ្រឿង ហើយសុទ្ធតែប្រើល្បិចបែបនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលស្រុកស្អាង កសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការ បន្តទៅតាមនីតិវិធីច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]