បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានគ្រូពេទ្យសន្និដ្ឋានថាស្លាប់ បន្ទាប់ពីបេះដូងរបស់គាត់ ឈប់លោតរយៈពេល ៤៥នាទីទៅហើយ ប៉ុន្តែមួយរំពេចក្រោយមក បុរសរូបនោះក៏បានរស់ឡើងវិញ ធ្វើឲ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន dailymail បានឲ្យដឹងថា បុរសដែលស្លាប់ហើយរស់ឡើងវិញរូបនោះ មានឈ្មោះថា Tony Yahle អាយុ ៣៧ឆ្នាំ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ “Kettering Medical Center” ស្ថិតក្នុងទីក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិក បន្ទាប់ពីប្រពន្ធរបស់គាត់ មានឈ្មោះថា Melissa បានសំគាល់ឃើញថា គាត់ដកដង្ហើមចម្លែកខុសពីធម្មតា។

បើតាមសម្តីរបស់គ្រូពេទ្យ បានប្រាប់ឲ្យដឹងថា លោក Tony Yahle មានបញ្ហាបេះដូង ហើយនៅពេលជួយសង្គ្រោះ បេះដូងរបស់គាត់ បានឈប់លោតអស់រយៈពេល ៤៥នាទី ហើយត្រូវបានគ្រូពេទ្យសន្និដ្ឋានថា គាត់បានស្លាប់បាត់ទៅហើយ។

ទោះបីជាយ៉ាងនេះក៏ដោយ កូនប្រុសរបស់គាត់ បានរត់ទៅក្បែរគ្រែដែលគាត់ដេក និងបានស្រែកថា “ប៉ាកុំស្លាប់អី!” នៅពេលនោះ គ្រូពេទ្យបានសំគាល់ឃើញថា ចង្វាក់បេះដូងរបស់គាត់ បានលោតម្តងទៅពីរដង ក្នុងមួយនាទី។ មួយរំពេចក្រោយមក ចង្វាក់បេះដូងរបស់លោក Tony Yahle បានលោតឡើងម្តងទៀត ហើយគាត់ក៏បានរស់ឡើងវិញតែម្តង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]