ពិភពលោកយើងកាត់តែទំនើបទៅ ទំនើបទៅហើយ ជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ លោក Glenn Martin ជនជាតិ ញ៉ូហ្សេឡិន ដែលចំណាយពេលអស់ជាង ៣០ឆ្នាំ បង្កើតបាននូវម៉ាស៊ីនមួយ ដែលអាចឲ្យយើងបំលាស់ទី នៅលើអាកាសដោយខ្លួនឯងផ្ទាល់ ហើយម៉ាស៊ីនមួយនេះមានឈ្មោះថា Jetpack។

ម៉ាស៊ីន Jetpack មួយនេះ ត្រូវការអ្នកបើកយន្ដហោះម្នាក់ ដែលជារូបយើងផ្ទាល់ ដើម្បីបញ្ជាម៉ាស៊ីន ទៅទិសដៅដែលយើងចង់ទៅ។ ដំបូងត្រូវឈរនៅពីមុខម៉ាស៊ីន ហើយដៃទាំងពីរកាន់នូវចង្កូត ដែលអាចបញ្ជាម៉ាស៊ីន ទាំងពីរនៅពីក្រោយ ដែលអាចហោះបានកំពស់ ២,៤៣៨ម៉ែត្រ ក្នុងល្បឿន ៧២គីឡូម៉ែត្រក្នុងមួយម៉ោង។

មានមនុស្សមួយចំនួនបានគិតថា Jetpack ប្រហែលជាមានតម្លៃប្រហែល ១៤០,០០០ដុល្លារ ស្មើនឹងរថយន្ដទំនើបរបស់អង់គ្លេសមួយ ប៉ុណ្ណោះ តែតម្លៃរបស់វាពិតប្រាកដគឺ ប្រហែល ២៥០,០០០ដុល្លារ អាមេរិក។

អាជ្ញាធរអាកាសចរស៊ីវិល របស់ញ៉ូហ្សេឡិន បានបញ្ជាក់ថា Jetpack នេះត្រូវបានចេញលិខិតអនុញ្ញាត ជាមួយនឹងការហោះហើរ សម្រាប់ការធ្វើតេស្ត ក្នុងការហោះហើរ ដែលមានន័យថា យើងអាចប្រើប្រាស់ប្រដាប់ហោះហើរ Jetpack នេះបានដោយស្របច្បាប់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ម៉ាស៊ីនហោះហើរ Jetpack មួយនេះ? សូមទស្សនារូបភាពខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]