ស្រ្តីជនជាតិអាមេរិកម្នាក់ បានធ្វើឲ្យប៉ូលីសឈឺក្បាល និងខឹងយ៉ាងខ្លាំង ហើយត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីស្រ្តីរូបនោះ ទូរស័ព្ទទៅលេខ ៩១១ ដើម្បីសួររកប៊ិចរបស់ខ្លួន។

យោងតាមសារព័ត៌មាន shinbow បានឲ្យដឹងថា ស្រ្តីជនជាតិអាមេរិកម្នាក់ មានឈ្មោះថា Jeanie Dufresne អាយុ ៦៦ឆ្នាំ រស់នៅក្នុងទីក្រុង Hooksett រដ្ឋ New Hampshire សហរដ្ឋអាមេរិក ត្រូវបានប៉ូលីសឃាត់ខ្លួន កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃអាទិត្យ ទី១៨ ខែសីហា បន្ទាប់ពីស្រ្តីរូបនោះ ទូរស័ព្ទទៅលេខ ៩១១ ដើម្បីសួររកប៊ិចរបស់ខ្លួន។

បើតាមសម្តីរបស់ប៉ូលីសបានប្រាប់ឲ្យដឹងថា ស្រ្តីឈ្មោះ Dufresne បានទូរស័ព្ទមកលេខ ៩១១ ហើយប៉ូលីសក៏បានសួរនាងថា “តើនាងមានរឿងអាសន្នអី្វត្រូវការឲ្យប៉ូលីសជួយ?” ។ នាងក៏ឆ្លើយមកវិញថា នាងគ្រាន់តែចង់ដឹងថា នរណាជាអ្នកយកប៊ិចរបស់នាងតែប៉ុណ្នោះ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]