គេតែងតែនិយាយថា សត្វក្រពើគឺជាសត្វដ៏កាចសាហាវ ហើយមិនគួរទុកចិត្តសួម្បីតែមួយ ផ្ទុយទៅវិញ យើងបានប្រទះឃើញ សត្វខ្លារខិតមួយក្បាល បានចូលរួមស៊ីអាហារជាមួយនឹងសត្វក្រពើពីរក្បាល ទៅវិញ។

សត្វល្មួនដ៏កាចសាហាវមាឌធំ មានធ្មេញដ៏មុតស្រួច បានប្រម៉ាញ់បាននូវសត្វក្ដាន់មួយប្រភេទហៅថា (impala) ដែលកំពុងតែហែកស៊ី គួរឲ្យឆ្ងាញ់ពិសារ ក្រោយមកពេលដែលសត្វខ្លារខិត ប្រទះឃើញចំនីដ៏គួរឲ្យស្រក់ទឹកមាត់ ក៏បានសុំចូលរួម ជាមួយនឹងសត្វក្រពើ តែមើលទៅ ក្រពើនោះដូចជាមិនស្អប់ខ្ពើម ជាមួយនឹងខ្លារខិននោះឡើយ។

ខ្លារខិនទើបនឹងធំ ស៊ីសាច់ក្ដាន់ដ៏ស្រស់នោះយ៉ាងសប្បាយ ជាមួយនឹងសត្វក្រពើ នៅលើគោក។ ទិដ្ឋភាពនៃការ ចែករំលែក សត្វក្ដាន់ (impala) រវាងសត្វខ្លារខិន និងសត្វក្រពើ គឺជាទិដ្ឋភាពដ៏កម្រមួយ ដែលថតបានដោយបុរសម្នាក់ ធ្វើការក្នុងក្រុមហ៊ុន ទេសចរណ៍ Bushcamp ភាគខាងត្បូងនៃទន្លេ Laungwa តំបន់ Mfuwe ទ្វីបអាហ្វ្រិក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទិដ្ឋភាពមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]