ក្រុមហ៊ុន កាហុក បានធ្វើការដាក់តាំងបង្ហាញ ការមកដល់ថ្មីមួយទៀត នៃទូរស័ព្ទស្មាតហ្វូនស៊ីម២ ម៉ូដែល Sapphire iPure i10 នៅផ្សារទំនើប ស៊ីតធីម៉ល ដើម្បីផ្តល់ឱកាសអោយអតិថិជនទាំងអស់ បានធ្វើការតេស្តសាកល្បង និង ទទួលយកបទពិសោធន៍ថ្មី ដោយផ្ទាល់ នៅផ្សារស៊ីតធីម៉ល ចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែ សីហា ឆ្នាំ ២០១៣។

ការមកដល់នៃស្មាតហ្វូនម៉ូដែលនេះ ធ្វើអោយមានការភ្ញាក់ផ្អើល ព្រោះស្មាតហ្វូនម៉ូដែល Sapphire iPure i10 នេះមានតម្លៃមិនគួរអោយជឿ ជាមួយនឹងមុខងារ និង លក្ខណ:ពិសេសៗជាច្រើនដូចជា ផ្ទៃអេក្រង់មានទំហំ 4 អ៊ីញ ជាមួយនឹង Resolution ច្បាស់ត្រជាក់ភ្នែកអាចថតរូប ឬថតវីដេអូបានច្បាស់ ព្រោះស្មាតហ្វូននេះបំពាក់ដោយកាម៉េរា 5MP ហើយប្រត្តិបត្តការដោយប្រព័ន្ធ Android Jelly Bean 4.1 ឯល្បឿននៃការប្រើប្រាស់វិញគឺ 1GHz Qual Core ដូច្នេះការប្រើប្រាស់មានលក្ខណ:លឿនរហ័ស ពិសេសជាងនេះទៅទៀតលោកអ្នកអាច អាន សរសេរ និងប្រើប្រាស់ Menu ជាអក្សរខ្មែរបានយ៉ាងពេញលេញ ដោយប្តូរពីភាសាអង់គ្លេស ទៅជាភាសាខ្មែរទាំងស្រុង។

ចំពោះការទិញទូរស័ព្ទSingtech Sapphire iPure i10ក្នុងរយះពេល3ថ្ងៃនៃការតាំងបង្ហាញនេះ អតិថិជនទាំងអស់នឹងទទួលបានការបន្ថែមជូន យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា អង្គចងចាំ 4GB ស្រោមការពារទូរស័ព្ទ,  អាវភ្លៀង និង សំបុត្រទស្សនាភាពយន្ត 3D ចំនួន ២សន្លឹក ដែលការបន្ថែមជូននេះធ្វើឡើង សំរាប់តែ ៣ថ្ងែប៉ុណ្ណោះ។

Singtech តែងតែនាំមកជូនអតិថិជនទាំងអស់ នូវបច្ចេកវិទ្យាទំនើបៗ ងាយស្រួលប្រើប្រាស់ ហើយតម្លៃសមរម្យបំផុត ទើបបច្ចុប្បន្ននេះទូរស័ព្ទដៃ Singtech កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនជាតិកម្ពុជា៕

មជ្ឈមណ្ឌលបំរើសេវាកម្ម Singtech មានទីតាំងនៅ ផ្ទះលេខ 74-77, ផ្លូវ 430, សង្កាត់ ទំនប់ទឹក, ខណ្ឌ ចំការមន, រាជធានីភ្នំពេញ

សំរាប់ពត៌មានបន្ថែមសូមទាក់ទង 066 20 6666 / 066 77 88 38







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]