យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា សាកសពឆេះខ្លោចមួយ ត្រូវបានគេប្រទះឃើញ នៅក្នុងក្លិបហាត់ប្រាណមួយកន្លែង មានឈ្មោះថា “Ceylon Sports Club” ស្ថិតក្នុងប្រទេសសឹង្ហបុរី ហើយត្រូវបានគេសន្និដ្ឋានថា គឺជាសាកសពស្រ្តីម្នាក់។

ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង ១១ និង ៥០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា។ បើតាមសម្តីសក្សីម្នាក់ ដែលបានឃើញហេតុការណ៏នេះ បានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវភ្លើងឆាបឆេះពេញខ្លួនប្រាណ ហើយនាងក៏បានផ្តួលខ្លួនទៅលើស្មៅតែម្តង។

ទោះបីជាយ៉ាងនេះក៏ដោយ ក្រុមប៉ូលីស SCDF របស់ប្រទេសសឹង្ហបុរី ក៏បានទទួលដំណឹង ហើយក៏មកដល់កន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែស្រ្តីរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ បន្សល់ទុកតែសាកសព និងស្មៅដែលឆេះខ្លោចប៉ុណ្ណោះ។

ក្រោយហេតុការណ៏នេះកើតឡើង សាច់ញ្ញាតិជនរងគ្រោះ ក៏បានមកដល់កន្លែងកើតហេតុ និងបានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]