កណ្ដាល ៖ ម៉ូតូចំនួន ២គ្រឿង  ដោយម៉ូតូមួយគ្រឿង មានដឹកទូកញ្ចក់ បើកបរក្នុងទិសដៅស្របគ្នា ហើយម៉ូតូ មួយគ្រឿង បានបត់ ធ្វើឱ្យប៉ះដៃចង្កូតគ្នា ដួលបែកទូកញ្ចក់មុតអ្នកជិះម៉ូតូម្នាក់ រងរបួសធ្ងន់ និងម្នាក់ទៀតរង របួសស្រាល ។

ឧប្បត្ដិហេតុខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទី ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៣ កន្លងទៅនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្ដ កណ្ដាល ។ ម៉ូតូទាំងពីរគ្រឿង ដែលបុកគ្នានេះ ម៉ាកវេវដូចគ្នា ដោយក្នុងនោះម៉ូតូមួយ គ្រឿង មានដឹកទូកញ្ចក់ដើរ លក់ផងនោះ បានធ្វើដំណើរក្នុងទិសដៅ ពីអ្នកលឿងមកភ្នំពេញ ស្របទិសគ្នា ។

លុះពេលមកដល់ចំណុចកើតហេតុ ម៉ូតូមួយគ្រឿង ដែលជិះនៅខាងស្ដាំដៃ បានបត់ឆ្វេង ហើយក៏ទាក់ ដៃចង្កូត គ្នាជាមួយនឹងម៉ូតូមួយគ្រឿង ដែលជិះនៅខាងឆ្វេងដៃ ធ្វើឱ្យម៉ូតូទាំងពីរដួល ហើយទូកញ្ចក់បាន បែករាយប៉ាយ បណ្ដាលឱ្យបុរសម្នាក់ ដែលជិះម៉ូតូទទេរមុត នឹងអំបែងកញ្ចក់ រងរបួសធ្ងន់ធ្ងរ រីឯអ្នកជិះ ម៉ូតូដឹកទូកញ្ចក់រងរបួស ស្រាល ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]