ខេត្តកំពង់​ឆ្នាំង​​​​​​​​ ៖ បុរស​ជាម្ចាស់​​រថយន្ត ម្នាក់​​បាន​រង​របួស​​យ៉ា​ងធ្ងន់​ធ្ងរ​​ ដោយ​​សារ​​ភ្លាត់​​​ស្នៀត​​ដូយ​​ទម្លាក់​​រថយន្ត​ក្រុង​​មិនបាន​ប្រុ​ងប្រយ័ត្ន​​ បណ្តាល​​ឱ្យ​​​​សង្កត់​​ពី​លើ កាល​ពី​វេលា​ម៉ោង​​៥និង​​១០នាទី​​ល្ងាច​ថ្ងៃទី​​​២២ មេសា ២០១២​ នៅចំណុច​​​ក្លោង​ទ្វារ​​ផ្លូវ​ចូល​វត្ត​​ធម្មយុត្តិ​​​ ស្ថិត​ក្នុង​​សង្កាត់​​កំពង់ឆ្នាំង ក្រុ​​ង​កំពង់​​ឆ្នាំង ខណៈ​​ដែល​​រថយន្ត​នោះ​​​បានខូច​​ ហើយ​បាន​​ចូល​រក​​​កន្លែង​ជួស​ជុល ។

យោ​ង​តាម​​​ប្រភព​​​​​ពី​ក្រុម​កម្មករ​​ដែល​កំពុង​​​ជួល​ជុល​​រថយន្ត​ក្រុង​​ខាងលើ​​បានឱ្យដឹង​​​ថា មុនពេល​​​​កើត​ហេតុ​​​ រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​​​​​បាន​ខូច​​​ម៉ាស៊ីន ហើយ​​ចូល​រក​កន្លែង​​ចត​និ​​ង​ជួលជុល​​​ រួច​​​​បាន​ដូយឡើង​​​លើ​ ដើម្បី​​ជួស​ជុល​​ម៉ាស៊ីន ។ ​​ពេល​​ជួស​ជុល​​​ម្ចាស់​រថយន្ត​​ឈ្មោះ ហាក់ ណាល់​​​​​ ភេទ​ប្រុស​ អាយុ​​ប្រហែល​​​​ជាង​​៤០ឆ្នាំ មាន​ទី​លំនៅ​​​​ខណ្ឌ​​សែន​សុខ រាជ​ធានី​ភ្នំពេញ ក៏​បាន​​​​​​ជួួយមើល​​​ការ​ខុសត្រូវ​​​ និង​ជួួ​យ​​ជួសជុល​​ជាមួយ​​​ក្រុម​ជាង​​របស់​ខ្លួន​​ផង​ដែរ ។

​​នៅ​ពេល​​​ជួស​ជុល​​​រួច​រាល់​​ម្ចាស់​រថយន្ត​​​ដែល​​​​ចូល​​ទៅ​អង្គុយ​​​ក្រោម​រថយន្ត​​​នោះ​ បែប​​ស្មាន​ថា ទម្លាក់​​​រថយន្ត​​​​​ចុះ​​មិន​ប៉ះ​​ដល់គាត់​​ ទើប​​គាត់​បន្ធូរ​​ដូយ​​នោះ​​ចុះ​​ ក៏ត្រូវ​​​រថយន្ត​​​​​សង្កត់​​ជាប់​ទាំង​​​អង្គុយ​​ដូចចាប់​​​គាត់​​កាច់​បត់​​​ជា២​​បណ្តាល​ឱ្យ​របួស​​​ធ្ងន់​​ បើ​មិន​បាក់​​ឆ្អឹង​ចង្កេះ​​ ក៏អាច​​បាក់​​ឆ្អឹង​​ខ្នង​ដែរ ហើយ​ត្រូវ​បានដឹក​ទៅ​​សង្គ្រោះ​​នៅ មន្ទីរ​​ពេទ្យ​​ខេត្ត​ជាបន្ទាន់​​ ។ ប៉ុន្តែ​​ដោយសារ​​តែ សភាព​​ធ្ងន់​​ធ្ងរពេក​​ ក៏បញ្ជូន​ទៅ​មន្ទីរ​​​ពេទ្យ​​ក្រុង​ភ្នំពេញ​​ជា​បន្ត​ទៀត ៕​

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]