មានប្ដីប្រពន្ធពីរនាក់ បានយកឆ្កែពីរក្បាល ចាក់សោរក្នុងទ្រុងដែក និងលាក់នៅពីក្រោយសាឡុង ក្នុងមួយថ្ងៃ ២២ម៉ោង អស់រយៈពេល ២ឆ្នាំ ដែលធ្វើឲ្យឆ្កែទាំងពីរនោះ ស្គមឃើញតែឆ្អឹង និងមិនអាចដើរបាន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្ដីប្រពន្ធដ៏ឃោរឃៅទាំងពីរនាក់នេះ មានឈ្មោះថា Karen និង John Anderson បានធ្វើឲ្យឆ្កែពីរក្បាល មានសភាពរន្ធត់ ខ្លាចមនុស្ស គួរឲ្យអាណិតបំផុត មុខរបស់វាមានរបួសច្រើនកន្លែង ដោយសារតែខំរក ក្បាលរត់ចេញតាមប្រលោះទ្រុង តែនៅតែមិនអាចចេញរួច។ យោងតាមការរាយការណ៍ពី ប្ដីប្រពន្ធទាំងពីរ ឆ្កែមួយជាឆ្កែញី ឈ្មោះ Jet អាយុ ១០ឆ្នាំ និងឆ្កែឈ្មោលឈ្មោះ Tye អាយុ ១២ឆ្នាំ។

ឆ្កែទាំងពីរត្រូវបានក្រុមសង្គ្រោះ RSPCA ដោះលែងពីផ្ទះរបស់លោក Anderson និងអ្នកស្រី Karen ដែលបង្ខាំងវាទុក នៅក្នុងទ្រុង ក្រោយសាឡុងក្នុងបន្ទប់គេងរបស់ពួកគេ។ នៅពេលដែលឆ្កែទាំងពីរជាប់នៅក្នុងទ្រុង ពួកវាមិនសូវបាន ទទួលចំណីពី ម្ចាស់ដ៏ឃោរឃៅរបស់វានោះទេ ខ្លួនរបស់ពួកវាប្រឡាក់ទៅដោយទឹកនោម និងលាមក ជាងនេះទៅទៀត ពួកវាទាំងពីរ សុទ្ធតែមិនអាចដើរបាន។

តុលាកា មិនអនុញ្ញាតឲ្យប្ដីប្រពន្ធទាំងពីរ រក្សាទុកឆ្កែទាំងពីរនោះទៀតនោះទេ ពួកគេគ្មានសិទ្ធនឹងចិញ្ចឹមសត្វ បែបនេះឡើង ហើយបានកាត់ក្ដី មិនឲ្យពួកគេ ចិញ្ចឹមសត្វក្នុងរយៈពេល ១០ឆ្នាំ បង់ពិន័យចំនួន ៩៣៥ដុល្លារ និងថ្លៃព្យាបានសត្វ ៦,២៤០ដុល្លារ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទង្វើររបស់ប្ដីប្រពន្ធទាំងពីរនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]