Morty និង Lee Kaufman ដែលស្ថិតនៅក្នុងវ័យ ៩០ឆ្នាំ បានក្លាយជាគូស្នេហ៍ដ៏គួរឲ្យច្រណែន និងរំភើបពីសំណាក់សាធារណៈជាខ្លាំង ដោយសារតែការបង្ហាញខ្លួននៅការផ្សាយ ពាណិជ្ជកម្មមួយនោះ។

តាមការសំភាសន៍ពីអ្នកសារព័ត៌មានបរទេស ទៅកាន់គូស្នេហ៍ចំណាស់នេះ បានឲ្យដឹងថា អ្នកទាំងពីរ មានកូន៦នាក់ និង ចៅ៥នាក់ ដែលលោកយាយ Morty អាយុ ៩១ឆ្នាំ ជាអតីតឪសថការី និងនៅពេលនេះ លោកយាយជាជំនួយការនៅក្នុងកម្មវិធីមួយ នៅសហគមន៍ Nassau សហរដ្ឋអាមេរិក ដែលជាកម្មវិធីមួយអនុញ្ញាត ឲ្យអ្នកដែលមានវ័យ៦០ឡើងទៅ អាចចូលរួមនៅក្នុងកម្មវិធីនេះបាន ដោយមិនគិតប្រាក់។ រីឯលោកតា Lee អាយុ ៩០ឆ្នាំ ជាអតីតគ្រូបង្រៀន និងនៅពេលនេះលោកតា ក៏ឆ្លៀតពេលបង្រៀនថ្នាក់ក្រៅម៉ោងផងដែរ។ សម្រាប់អ្នកទាំងពីរផ្ទាល់ គឺមានចិត្ដស្រឡាញ់ខាងតន្ដ្រី និង នៅពេលនេះ អ្នកទាំងពី កំពុងតែព្យាយាមយកឈ្នះ លើខួរក្បាល ដោយការសិក្សាតារាសាស្ដ្រ។

យ៉ាងណាមិញ អ្នកទាំងពីរមិនមែនជាគូស្នេហ៍ដែលផ្អែមល្ហែម និងលាក់កំបាំងពីអ្នកដទៃនោះទេ គឺអ្នកទាំងពីរពេលនេះកំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់អ៊ិនធើណេត ក្រោយពីអ្នកទាំងពីរ ក្លាយជាតួប្រុស និងតួស្រី ក្នុងការផ្សាយពាណិជ្ជកម្ម និងឃោសនាពីម៉ាកផលិតផលគ្រឿងសំអាត Swiffer មក។ អ្វីដែលរំភើប និងគួរឲ្យចាប់អារម្មណ៍នោះ គឺរាល់ការសម្ដែង និងពាក្យសន្ទនា នៅក្នុងការផ្សាយពាណិជ្ជកម្មនេះ គឺសុទ្ធសឹងតែចេញពី សម្ដីពិត ដោយមិនមានការរៀបចំទុកមុននោះទេ។ ជាមួយគ្នានេះ រយៈពេលតែមួយខែប៉ុណ្ណោះ មានអ្នកចូលទស្សនា ជាង ២លានដង នៅក្នុង Youtube ។

តើនេះជាស្នេហ៍ពិតមែនទេ? សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]