តាមរបាយការណ៍របស់សៀងហៃឌេលី បានឲ្យដឹងថា ម្ដាយវ័យក្មេងម្នាក់ រួមជាមួយនឹងទារកអាយុ ៩ខែ បាននាំគ្នារស់នៅក្នុងហាង KFC ប៉េកាំង ប្រទេសចិន អស់រយៈពេល ២ខែ ដែលមិនគួរឲ្យជឿ។

ជាមួយគ្នានោះ បានឲ្យដឹងថា នារីនេះមានឈ្មោះក្រៅថា Xiaoshan បាននិយាយថា នាងជ្រើសរើស ហាង KFC ដោយាសារតែហាងនេះ បើកពេញ ២៤ម៉ោងក្នុងមួយថ្ងៃ ហើយបុគ្គលិក ក៏មិនដែលដេញនាងឲ្យចាកចេញនោះដែរ។ ម្យ៉ាងវិញទៀត នៅពេលយប់ នាងតែងតែទៅលក់របស់របរ នៅតាមផ្លូវ ដែលរបស់ទាំងនោះ បានមកពីការបរិច្ចាគពីអ្នកញ៉ាំអាហារនៅក្នុងហាងនេះ ដែលនាងអាចរកកម្រៃបាន ប្រហែលជា ៣០ទៅ ៤០យ័ន ឬ ពី៥ ទៅ ៧ដុល្លារអាមេរិក ក្នុងមួយយប់។ ដោយឡែកតាមសំដីរបស់បុគ្គលិកបាននិយាយប្រាប់អ្នក សារព័ត៌មានថា ពួកគេនឹងមិនដេញភ្ញៀវមួយណានោះទេ ដែលទោះបីជាអ្នកទាំងនោះ នឹងនៅទីនេះពេញមួយយប់ក៏ដោយ។ មូលហេតុដែលបណ្ដាលឲ្យនាង គ្មានផ្ទះរស់នៅដោយសារតែនាង ត្រូវបានម្ដាយឪពុកកាត់កាលចោល ក្រោយពីនាងមានកូន ដោយគ្មានខាន់ស្លានោះ។

តើប្រិយមិត្ដនឹងធ្វើយ៉ាងណា បើលោកអ្នកជាម្ដាយឪពុករបស់នារីនេះ ដែលនៅពេលនេះនាងបែរជារស់នៅរសាត់អណ្ដែតនៅតាមសាធារណៈទៅវិញនោះ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]