យោងទៅតាម សារពត៌មានបរទេសមួយ បានអោយដឹងថា បុរសជនជាតិចិនម្នាក់ ដែលមានអាយុ ៥៤ឆ្នាំ បានត្រូវរកឃើញ រស់នៅក្នុងរូងភ្នំមួយ អស់រយៈកាល២០ឆ្នាំមកហើយ។

បុរសម្នាក់នោះមានឈ្មោះថា Feng Mingshan បានសំរេចចិត្តចាកចេញពី ទីក្រុង Gaoba ដ៏មមាញឹក កាលពីឆ្នាំ ១៩៩៣ ទៅរស់នៅក្នុងរូងភ្នំមួយ ដែលមានរយៈកំពស់ ៥០ម៉ែត្រពីដី ដែលរូងភ្នំនេះ មនុស្សភាគច្រើនមានការលំបាក ក្នុងការឡើងទៅដល់ តែ Feng បែរជារៀនរស់នៅ ម្នាក់ឯង ដូចមនុស្សព្រៃ ដោយឡើងភ្នំ រកសត្វព្រៃ និង ផ្លែឈើ ជារៀងរាល់ថ្ងៃ។

បងប្រុសរបស់ លោក Feng បាននិយាយថា ប្អូនប្រុសរបស់គាត់ មានចរិតចម្លែក ដែលគេមិនចូលចិត្តនិយាយទាក់ទង នឹងអ្នកដទៃ ហើយថែមទាំងចូលចិត្តភាពស្ងប់ស្ងាត់។

តើលោកអ្នកយល់ថា ការរស់នៅក្នុងរូងភ្នំបែបនេះ ជាការរស់នៅបែបស្ងប់ស្ងាត់មែនទេ?







ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]