ភាពភ្ញាក់ផ្អើលបានកើតឡើង ដោយសារតែស្ដ្រី២នាក់ បានវាយគ្នាយ៉ាងខ្លាំង នៅចំណោមមុខសាធារណៈជន ក្នុងមេត្រូសៀងហៃ កាលពីថ្ងៃពុធ ដោយសារតែរឿងកៅអីអង្គុយ។

តាមអ្នកដំណើរ ដែលបានឃើញហេតុការណ៍នេះ បាននិយាយថា ស្ដ្រីដែលស្លៀករ៉ូបពណ៌ក្រហម បានអង្គុយជាមួយនឹងកូនស្រី ដែលខណៈពេលនោះក៏មានស្ដ្រីម្នាក់ផ្សេងទៀត ក៏ចូលមកក្នុងរថភ្លើងនេះផងដែរ។ ប្រហែលជាប៉ុន្មានវិនាទីក្រោយមក ស្ដ្រីទាំងពីរនាក់នោះ ក៏ចាប់ផ្ដើមឈ្លោះគ្នា ដែលទាក់ទងនឹងរឿងដណ្ដើមកៅអីអង្គុយ ដែលមានដូចជា បោចសក់ ទាត់ និងវាយគ្នាយ៉ាងសាហាវ។ ភ្លាមៗនោះ កូនស្រីរបស់ស្ដ្រីអាវក្រហមក៏ ព្យាយាមបំបែកពួកគេ ហើយអ្នកទាំងពីរក៏ចាកចេញពីរថភ្លើង នៅពេលដែលទៅដល់ស្ថានីយ៍។ 

តើនេះជាភាពថ្លៃថ្នូរណាស់ ដែរឬទេ? ដែលបែរជាឈ្លោះគ្នា និងវាយគ្នា នៅតាមសាធារណៈបែបនេះ សម្រាប់ខ្លួនជាស្ដ្រីភេទនោះ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]