កណ្តាល៖ ស្ដ្រីម្នាក់ដែលក្រុមគ្រួសារអះអាងថា មានជំងឺសរសៃប្រសាទប្រចាំកាយ បានលួចរត់ចេញពីផ្ទះទៅឡើង ជិះទូកដ រួចលោតទឹកសម្លាប់ខ្លួន កាលពីម៉ោង៣ទៀបភ្លឺថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ នៅចំណុចទូកដព្រែក លៀប ភូមិរនះ សង្កាត់កោះដាច់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ប៉ូ សុខា ហៅច្រឹប អាយុ ៤៦ឆ្នាំ មានមុខរបរជាកសិកររស់នៅក្នុង ភូមិកណ្តាលកោះ ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមក្រុមគ្រួសារអះអាង ប្រាប់នគរបាលបានឲ្យដឹងថា រយៈពេលជាច្រើនឆ្នាំមកហើយ ស្ដ្រីរងគ្រោះមានជំងឺសរ សៃប្រសាទ ហើយត្រូវបានយកទៅ ព្យាបាលជាច្រើនដង តែពុំបានធូរស្បើយនោះឡើយ។

បើតាមក្រុមគ្រួសារក៏បានឲ្យដឹងផងដែរថា ស្ត្រីរងគ្រោះ ចេះតែរត់ចេញពីផ្ទះ កូនៗ បាននាំដាក់វេនយាមទាំងយប់ ទាំងថ្ងៃខ្លាចក្រែងមានគ្រោះថ្នាក់ លុះនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ស្រាប់តែជនរងគ្រោះបាន រត់ចេញពីផ្ទះដោយរត់មកឡើង ជិះទូកដ ពេលទូកចេញពីច្រាំង បានប្រមាណជា ១០០ម៉ែត្រ ក៏លោតចូលក្នុងទន្លេលង់ស្លាប់ តែម្តងទៅ។

ក្រោយពេលស្រង់សពបានហើយនោះ ក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រពៃណី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]