ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាដឹងហើយថា ស្បែកជើងកែងខ្ពស់ គឺមិនសូវល្អប៉ុន្មានទេ សម្រាប់ជើងរបស់អ្នក ប៉ុន្តែអ្នកដឹងទេថា វាបានធ្វើឲ្យឆ្អឹងជើងរបស់អ្នក កាន់តែរួមតូចចង្អៀតខុសពីធម្មតា?

យោងតាមសារព័ត៌មាន news.com.au បានឲ្យដឹងថា ការពាក់ស្បែកជើងកែងខ្ពស់ គឺអាចប៉ះពាល់ដល់ឆ្អឹងជើងរបស់អ្នក ដោយធ្វើឲ្យឆ្អឹងជើង រួមតូចចង្អៀតខុសពីធម្មតា។ ផលប៉ះពាល់នេះ ត្រូវបានរកឃើញដោយមន្ទីរពេទ្យ “Royal National Orthopaedic Hospital” ស្ថិតនៅភាគខាងជើង នៃទីក្រុងឡុង ប្រទេសអង់គ្លេស ដោយប្រើប្រាស់ម៉ាស៊ីនស្គេន 3D ដើម្បីឆ្លុះមើលឆ្អឹងជើង នៅពេលពាក់ស្បែកជើងកែងខ្ពស់។

ជាមួយគ្នានេះដែរ ពួកគេបានរកឃើញទៀតថា ឆ្អឹងនៃជើងនឹងផ្លាស់ប្តូរទីតាំង និងបណ្តាលឲ្យកើតមានជំងឺហើមមេជើង និងជំងឺដទៃទៀត។

គួរបញ្ជាក់ផងដែរថា ពួកគេបានប្រើប្រាស់ម៉ាស៊ីនស្គេន ដែលមានឈ្មោះថា “PedCat” ដែលអាចស្គេនបាន ៣៦០ដឺក្រេ ហើយចំណាយពេលស្គេនអស់ ១នាទីទើបរួចរាល់៕



ការស្គេនជើង ដោយប្រើប្រាស់ម៉ាស៊ីនស្គេន 3D “PedCat”

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]