ស្របពេលជាមួយនឹងការ៉េម iPhone 5 របស់តៃវ៉ាន់ ទើបនឹងដាក់លក់ នៅឯប្រទេសចិនក៏បានបង្កើត ទូរស័ព្ទមួយដែលមានឈ្មោះថា "iPnoho6" ដែលសរុបសេចក្តីមក គឺមានបំណងដាក់ថា iPhone 6 តែម្តង។

តាមសម្តីរបស់បុរសម្នាក់ដែលបាន សាកល្បងទិញទូរស័ព្ទមួយគ្រឿងនេះយក មកប្រើបាននិយាយថា វាមិនមែនរបស់ ល្អណាស់ណាទេ ប៉ុន្តែវាមានមុខងារសំរាប់ប្រើប្រាស់ច្រើនគួរសមដែរ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិន ត្រូវបានគេរិះគន់ នូវផលិតផលអេឡិចត្រូណិចមួយចំនួនជាពិសេសផលិតផល Apple តែម្តងដោយសារតែ ពួកគេបានដាក់លក់ផលិតផល មុននឹងពេលដែលក្រុមហ៊ុន Apple បានប្រកាសលក់ជាផ្លូវការ ទៅទៀត ដូចជាកាលពីទូរស័ព្ទ iPhone 4 ព័ណ៌សជាដើម ប្រទេសចិនបានប្រកាសដាក់លក់មុននឹង ក្រុមហ៊ុន Apple បានប្រកាសលក់ជាផ្លូវការ ដល់ទៅ ២ សប្តាហ៍ឯណោះ ហើយសូម្បីតែ The New iPad ក៏អញ្ចឹងដែរ។

តើប្រិយមិត្តចង់ទិញទូរស័ព្ទមួយគ្រឿងនេះ ទុកប្រើលេងដែរឬទេ ?

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]