បន្ទាយមានជ័យ ៖ យុវជនម្នាក់ឈ្មោះ សេង ទ្រី អាយុ២៤ឆ្នាំ រស់នៅភូមិភ្នំធំត្បួង ឃុំអូរប្រាសាទ ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូម៉ាកវេវ ពណ៌ក្រហម តាមផ្លូវជាតិលេខ៥ ត្រូវរថយន្តបុកស្លាប់ ភ្លាមៗ នៅហ្នឹង កន្លែងកើតហេតុ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៤ និង៣០នាទីល្ងាច ខណៈជិះម៉ូតូប្រជែង តែ ប្រជែងមិនផុត ធ្វើឲ្យអ្នកបើកបររថយន្តភ័យ ក៏បន្ថែមល្បឿនបើករត់អស់ជាច្រើន គីឡូម៉ែត្រ រួចទុករថយន្ត ចោលគេចខ្លួនបាត់។

ដោយឡែកនាងក្រមុំម្នាក់ទៀត ឈ្មោះ ទាវ ស្រីមុំ អាយុ២៣ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៣ ត្រូវបាន គោយន្តកន្ត្រៃមួយគ្រឿង ដឹកគោបុកខ្ទាតចូលប្រឡាយទឹក បណ្តាលឲ្យនាងរបួស បាក់ជើងម្ខាង ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ដោយឡែកសពយុវជនរង គ្រោះ ត្រូវសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ។ ដោយឡែកម៉ូតូ រថយន្ត គោយន្ត ត្រូវ នគរបាល នាំយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]