Derinkuyu គឺជាទីក្រុងមួយរបស់ប្រទេសទួរគី ស្ថិតនៅក្រោមដី ដែលមានជម្រៅ ១១ជាន់ អាចផ្ទុកមនុស្សប្រមាណ ៣ ទៅ ៥ម៉ឺននាក់។

កាលពីតទៅ វាគឺជាកន្លែកផ្ទុកស្រារទំពាំងបាយជូរ និងជាកន្លែងសំរាប់ដាក់សត្វចិញ្ចឹមនានាដូចជា គោ ក្របី សេះ ជ្រូក មាត់ ទា ជាដើម។ នៅជាន់និមួយៗ មានដំថ្មដ៏ធំ សំរាប់បិទមាត់រោង ដើម្បីមិនឲ្យអ្នកក្រៅចូលទៅបាន ហើយវាក៏មានខ្យល់ចេញចូលផងដែរ។ យោងតាមប្រភពឯកសារ គេជឿថាទីក្រុងក្រោមដីនេះ សាងសង់ឡើងកាលពី សតវត្សទី៦ ទី៧ មុនគ្រឹស្គសករាជ មកម៉្លេះ។ មានតែ ១០ភាគរយនៃទីក្រុងទេ ដែលគេបានដាក់បង្ហាញ ឲ្យភ្ញៀវទេសចរចូលទស្សនា។

មានអ្នកប្រាជ្ញជាច្រើនបានចោទសួរថា តើនរណាជាអ្នកសាងសង់វាឡើង? វាពិតជាទីក្រុងដ៏អស្ចារ្យមួយ លើសកលោកយើងនេះ ព្រោះកាលពីសម័យនោះ គ្មានម៉ាស៊ីនបច្ចេកវិទ្យាទំនើបៗ ជីកដី ឬ ដឹកដី បានឡើង មានអ្នកវិទ្យាសាស្រ្ដជាច្រើន កំពុងតែរុករក អាថកំបាំងនៃទីក្រុងដ៏អស្ចារ្យនេះ។

គិតទៅមើលថាបច្ចុប្បន្ន យើងអាចធ្វើអ្វីបានខ្លះបើគ្មានគ្រឿងម៉ាស៊ីនជួយនោះ? តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទីក្រុងក្រោមដីមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]