លោក Dinh Thong បានបង្កើតផ្ទាំងគំនូរ ធ្វើអំពីរោមសត្វមាន់ លើកដំបូងរបស់ខ្លួន ចាប់តាំងពី បញ្ចក់ការសិក្សាថ្នាក់វិទ្យាល័យមកម្ល៉េះ ហើយមកទល់បច្ចុប្បន្ន គាត់បានបន្តបង្កើតស្នាដៃ គំនូរ ប្រភេទនេះ អស់រយៈពេល ជាង ៣០ឆ្នាំ មកហើយ។

គាត់ជាវិចិត្រករមួយរូប កើតនៅទីក្រុង Hoi An ប្រទេសវៀតណាម ជាអ្នកស្រលាញ់ចូលចិត្ត សិល្បៈប្រជាប្រិយ។ គាត់ចាប់ផ្តើម ប្រើប្រាស់រោមមាន់ មកបង្កើតសិល្បៈដ៏ស្រស់ស្អាតនេះ ក្នុងពេលគាត់នៅជាសិស្សអនុវិទ្យាល័យ ដើម្បីយកមកធ្វើជាវត្ថុអនុស្សាវរីយ៍ ធម្មតា សំរាប់ជូនដល់មិត្តភក្តិ របស់គាត់។ ប៉ុន្តែ នៅពេលក្រោយមក គាត់បានសំរេចចិត្ត អភិវឌ្ឍន៍សមត្ថភាព និង បច្ចេកទេសរបស់ខ្លួន អោយកាន់តែ ប្រសើរជាងមុន ហើយក៏បាន បង្កើតនូវគំនូរផ្ទាំង ធំៗ តែម្តងសំរាប់យកទៅលក់។ ក្នុងនោះដែរ នៅពេលដំបូង អ្នកលក់មាន់ បានអោយគាត់ រើសយកប្រភេទរោមមាន់ ទៅតាមចិត្តរបស់គាត់ ប៉ុន្តែ ក្រោយពេល ដែលដឹងថា លោក Dinh Thong រកប្រាក់បានច្រើនពី គំនូររោមមាន់នេះ អ្នកលក់ក៏បាន ចាប់ផ្តើម គិតលុយថ្លៃ រោមមាន់ តែម្តង។ ដោយហេតុនេះហើយ គាត់ត្រូវកាត់បន្ថយការ ចំណាយផ្សេងៗ សំរាប់បានប្រាក់ យកទៅទិញរោមមាន់ ដោយមានពេលខ្លះ គាត់ថែមទាំង ខ្វះខាត រោមមាន់ សំរាប់យកមក បំពេញអោយ គំនូររបស់គាត់ ទៀតផង។

ទោះជាយ៉ាងណា គាត់មិនបានបោះបង់ចោលអ្វីដែលគាត់ ស្រលាញ់នេះទេ ហើយនៅតែបន្តការងារនេះបន្តទៀត ដោយកំពុង តែរកអ្នកជួយជ្រោមជ្រែង លើស្នាដៃ របស់គាត់ ផងដែរ។


តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនារូបភាពខាងក្រោម៖











ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]