រយៈពេល ១៥ឆ្នាំ មកនេះលោក Georgio T. បានក្លាយជាមនុស្សកម្រាលព្រំ ព្រោះខ្លួនប្រាណទាំងមូល របស់គាត់ បានគ្របដណ្តប់ ទៅដោយកម្រាលព្រំ សំរាប់មនុស្ស ដើរជាន់ពីលើ ហើយនេះមិនមែនជា ការសម្តែងអ្វីនោះទេ តែជាការងារមួយ ដែលគាត់ស្រលាញ់ ចូលចិត្តបំផុត។

ក្មេងៗភាគច្រើន តែងតែនឹកស្រមៃ ចង់ក្លាយខ្លួនជាវេជ្ជបណ្ឌិត ឬ អាកាសយានិក និង ការងារល្អៗ ជាច្រើនទៀត ប៉ុន្តែសំរាប់លោក Georgio មានអាយុ ៥២ឆ្នាំ គាត់ធំដឹងក្តីឡើង នៅក្នុងប្រទេស ម៉ាល់តា មានក្តីស្រមៃខុសប្លែកពី មនុស្សដ៏ទៃ ដោយចង់ក្លាយខ្លួនជា មនុស្ស កម្រាលព្រំទៅវិញ។ កាលពីនៅតូចគាត់ តែងតែចូលចិត្តល្បែង យករបស់ផ្សេងៗ មកទ្រទម្ងន់ពីលើខ្លួន និង ចូលចិត្តអោយសត្វឆ្មាចិញ្ចឹមរបស់គាត់ ដើរឆ្លងកាត់លើខ្លួនប្រាណ ទៅវិញទៅមក ទៀតផង។ ក្នុងពេលនោះ ម្តាយរបស់គាត់ ធ្លាប់បានដាស់តឿន អំពីទម្លាប់អាក្រក់នេះ ផងដែរ តែគាត់នៅតែមិនព្រមស្តាប់ ទើបគាត់សំរេចចិត្ត បំពេញក្តីស្រមៃ និង អ្វីដែលគាត់ស្រលាញ់ចូលចិត្ត មកដល់ពេលបច្ចុប្បន្ននេះ។ គាត់មិនបានផ្តោតសំខាន់លើប្រាក់ធីប ដែលអ្នកដំណើរ ផ្តល់អោយគាត់នោះទេ តែគាត់មានអារម្មណ៍ល្អ និង សប្បាយចិត្ត នៅពេលមានមនុស្ស ដើរជាន់ពីលើ ឬ ក៏រាំលើ កម្រាលព្រំដែលជាដងខ្លួន របស់គាត់។ គាត់ថែមទាំងបំបែកកំណត់ត្រា មនុស្សស្រីច្រើនបំផុត ជាន់ពីលើបុរសម្នាក់ ដែលរុំទៅដោយកម្រាលព្រំ ទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបុរសចម្លែករូបនេះ?








ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]