យោងតាមសារព័ត៌មាន JapanCrush របស់ប្រទេសជប៉ុន បានឲ្យដឹងថា យុវជនជនជាតិជប៉ុនពីរនាក់ បានដើររើសសំរាមនៅលើឆ្នេរសមុទ្រ “Zushi Beach” ស្ថិតក្នុងប្រទេសជប៉ុន បន្ទាប់ពីមានអ្នកមកលេងកំសាន្តជាច្រើន បោះចោលសំរាមពាសវាលពាសកាល ធ្វើឲ្យពួកគេទាំងពីរនាក់ទើសភ្នែកពេក ក៏នាំគ្នាដើររើសយកមកប្រមូលផ្តុំ យ៉ាងមានសណ្តាប់ធ្នាប់តែម្តង។

ជាមួយគ្នានេះដែរ យុវជនទាំងពីរនាក់នោះ ទទួលបានការសរសើរ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម Twitter បន្ទាប់ពីពួកគេថតរូបរបស់ខ្លួន រួចបង្ហោះទៅលើបណ្តាញសង្គមនោះ។ គួរបញ្ជាក់ផងដែរថា រូបថតរបស់ពួកគេ គឺទទួលបានចំនួន retweets រហូតដល់ទៅ ៦០,០០០ retweets ឯណោះ។

ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមនេះមួយចំនួន មានការមិនពេញចិត្ត និងបានរិះគន់ថា ពួកគេធ្វើបែបនេះ ដើម្បីចង់អួតខ្លួនឯងតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]