រាជធានីភ្នំពេញ ៖ បុរសជាអ្នកថ្មើរជើងម្នាក់ស្លាប់ ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាល់ម៉ែត និងស្ត្រីអ្នកលក់ពោះគោទឹកប្រហុក នៅចិញ្ចើមផ្លូវរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្ត១គ្រឿង បើកលឿនពេក ពេលមកដល់ចំណុចផ្លូវកោង បួងចង្កូតមិនទាន់ ជ្រុលទៅបុករះ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី២១ សីហា ២០១៣ ស្ថិតក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌ស ជិះគ្នា៣នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បន្ទាប់ពីកើតហេតុ តៃកុង និងអ្នករួមដំណើរម្នាក់បានរត់គេចខ្លួនបាត់ នៅសល់តែអ្នករួមដំណើរម្នាក់ប៉ុណ្ណោះ ។

រថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]