Enrich ideas គឺជាកម្មវិធីប្រចាំឆ្នាំរបស់អង្គការ Enrich សំរាប់យុវជនទូទៅក្នុងការប្រកួតប្រជែង ផ្នែកមតិយោបល់ លើប្រធានបទណាមួយ គោលបំណង នៃការបង្កើតកម្មវិធីប្រកួតនេះឡើង គឺដើម្បីជំរុញទឹកចិត្តអោយយុវជន ចូលរួមក្នុងសកម្មភាពសង្គមតាមរយះ ការបង្កើតនិងស្នើរឡើង នូវគំនិតនិងយុទ្ធសាស្ត្រថ្មីៗ ដែលអាចចូលរួមចំណែក ក្នុងការអភិវឌ្ឍន៏ប្រទេសកម្ពុជា។

ជារៀងរាល់ឆ្នាំអង្គការ Enrich នឹងអំពាវនាវរកសំណើពីយុវជន ដើម្បីយកគំនិតរបស់ពួកគេ ទៅដោះស្រាយលើបញ្ហាការអភិវឌ្ឍន៏សង្គម ជាក់លាក់ណាមួយ ។ យុវជនរូបណាដែលមានគំនិតថ្មីៗ ហើយមានប្រសិទ្ធិភាពជាងគេ នឹងឈ្នះពានរង្វាន់ Enrich Ideas Award, ទឹកប្រាក់,វិញ្ញាបនបត្រ, រួមជាមួយនឹងរង្វាន់ជាច្រើនដទៃទៀតផងដែរ។

ប្រធានបទសំរាប់ការប្រកួតឆ្នាំនេះគឺ “សហគ្រិនភាព” ។យុវជនអាចធ្វើការតែម្នាក់ឯង, ជាដៃគូឬជាក្រុមដែលមានសមាជិក ច្រើនបំផុត៥នាក់ដើម្បីលើកឡើង នូវគំនិតនិងវីធីសាស្ត្រថ្មីៗទាក់ទងនឹងការធ្វើជំនួញ ។យុវជនគ្រាន់តែប្រាប់ អំពីគំនិតលំអិតនៃជំនួញ និង មូលហេតុដែលពួកគេគិតថា ជំនួញរបស់ពួកគេនឹងទទួលបានភាពជោគជ័យ មកកាន់អង្គការ Enrich ហើយអ្នកឈ្នះ នឹងត្រូវបានអញ្ជើញមកធ្វើបទបង្ហាញ នៅក្នុងព្រឹត្តិការណ៏ 2nd Enrich Youth Forum ក្នុងខែកញ្ញាខាងមុខនេះ។

To apply, visit our website: www.enrichyouth.org

គួរបញ្ជាក់ផងដែរថា Enrich Youth គឺជាមជ្ឈមណ្ឌលដែលត្រូវបានបង្កើតឡើង សំរាប់ជួយអភិវឌ្ឍយុវជន ដើម្បីអោយពួកគេអាចសំរេចបាន នូវគោលដៅប្រកបដោយភាពជោគជ័យ ។ អង្គការEnrich បានបង្កើតឱកាសជាច្រើន សំរាប់អោយយុវជនអាចអភិវឌ្ឍជំនាញ និ ងបង្កើនសមត្ថភាពរបស់ពួកគេ តាមរយះការបណ្តុះបណ្តាល ក្នុងសិក្ខារសាលាផ្សេងៗ,ការជំរុញនិងលើកទឹកចិត្ត អោយមានសកម្មភាពចូលរួមក្នុងសង្គមជាដើម។

មិត្តអ្នកអានក៏អាចស្វែងរកអង្គការ Enrich ក្នុងបណ្ដាញ Facebook ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ ស្តីពីកម្មវីធីសំរាប់យុវជនដ៏គួរអោយចាប់អារម្មណ៏ ជាច្រើនទៀតតាមរយះគេហទំព័រ: www.facebook.com/enrichers



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]