ប្រិយមិត្តភាគច្រើន ប្រហែលជា ស្គាល់ និងធ្លាប់លេងហ្គេម ចោរលួចឡាន រួចមកហើយ។ ដូច្នេះ ថ្ងៃនេះ ខ្មែរឡូត នឹងនាំដំណឹងល្អ សម្រាប់ អ្នកចូលចិត្ត លេងហ្គេមនេះ ពោលគឺ ប្រិយមិត្ត នឹងអាចលេង ហ្គេមចោរលួចឡាន សេរីថ្មី ជាមួយមិត្តភក្តិ តាមរយៈអនឡាញ នាខែ តុលា ខាងមុខនេះ។

ក្នុងហ្គេមចោរលួចឡាន អនឡាញសេរីថ្មី របស់ក្រុមហ៊ុន Rockstar នេះ ប្រិយមិត្ត អាចធ្វើអ្វីៗបាន ទាំងអស់ នៅក្នុងហ្គេមនោះ ដោយសេរី។ លោកអ្នកអាច ធ្វើឲ្យមាន ចលាចលក្នុងហ្គេមនេះ ដូចជា ប្រណាំងឡានលើផ្លូវគោក ប្រណាំងទូក ប្រណាំងយន្តហោះ ប្លន់ធនាគារ បាញ់គ្នាលេង ជាលក្ខណៈបុគ្គល រឺ អាចជាលក្ខណៈ បក្សពួក ដែលជាអ្នកលេងជាមួយគ្នា។ ហើយអ្វីដែល អស្ចារ្យជាងនេះ គឺអ្នកលេង អាចធ្វើការទិញផ្ទះលេង ដើម្បីជប់លៀង និងរាំលេង ជាមួយមិត្តភក្តិ ផងដែរ។


បើប្រិយមិត្តចង់ដឹងច្បាស់ពីហ្គេមនេះ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហ្គេមចោរលួចឡាន អនឡាញនេះ? តើប្រិយមិត្ត ចង់កំសាន្តជាមួយ ហ្គេមនេះដែររឺទេ?

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]