យោងទៅតាម សារពត៌មានបរទេសមួយ បានអោយដឹងថា បុរសម្នាក់ ឈ្មោះថា Moritz Erhardt បានស្លាប់បាត់បង់ជីវិតបន្ទាប់ ពីរូបគេខំធ្វើការ ក្នុងរយៈពេលយូរម៉ោងពេក។

Moritz Erhardt ទើបតែមានអាយុ២១ឆ្នាំតែ ប៉ុណ្ណោះ ហើយរូបគេ បានជាប់ជា បុគ្គលិកស្ដារ នៅធនាគារមួយនៃ ភាគខាងកើតទីក្រុងឡុង ប្រទេសអង់គ្លេស។

ដើម្បីបញ្ជាក់អោយប្រធានឃើញថា គេពិតជាមានសមត្ថភាព ក្នុងការបំពេញការងារនោះ Moritz Erhardt បានខំធ្វើការទាំងថ្ងៃ ទាំងយប់ហើយ នៅវេនយប់ គេបានធ្វើការបន្ថែម ៨ដង ទៀតក្នុងរយៈពេល២អាទិត្យ ដោយមិនបានសំរាកគ្រប់គ្រាន់។ ជាអកុសល រូបគេ ត្រូវបានបាត់បង់ជីវិត ដោយការប្រឹងប្រែង ធ្វើការហួសកំលាំង និងមិនបានសំរាកគ្រប់គ្រាន់។

នេះជាមេរៀនមួយ ដែលគួរពិចារណា ថាការងារពិតជាសំខាន់ តែសុខភាព រឹតតែសំខាន់ ទៅទៀត។

តើលោកអ្នកយល់យ៉ាងណាចំពោះករណីនេះ?





ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]