ថ្មីៗនេះ រដ្ឋាភិបាល ដែលគ្រប់គ្រងដោយ លោក ប្រធានា ធិបតី Bashar al-Assad បានប្រើប្រាស់ការបាញ់ គ្រាប់ប្លោង បំពាក់ដោយ ឧស្ម័នគីមីពុល សម្លាប់មនុស្ស យ៉ាងតិច ១៣០០ នាក់ នៅភាគខាងលិច រដ្ឋ Damascus ប្រទេស ស៊ីរី កាលពីថ្ងៃ ពុធ ទី ២១ ខែ សីហា ឆ្នាំ ២០១៣ ។

យោងតាមសារព័ត៌មាន អន្តរជាតិបានបង្ហាញថា សាកសពជាច្រើនបាន តម្រៀបគ្នា លើកម្រាលឥដ្ឋ ក្នុងមន្ទីរពេទ្យ ដែលភាគច្រើនសុទ្ធ តែជាកុមារតូចៗ ស្លាប់ទៅ យ៉ាងអាណោចអាធ័ម។ ក្នុងចំណោមជនរងគ្រោះ ទាំងអស់ អ្នកខ្លះ បែកពពុះមាត់ស្គុល ឯកែវភ្នែក ក៏រួមតូច ចំនែក អ្នកនៅរស់រានមានជីវិត ត្រូវថប់ និងពិបាកក្នុងការ ដកដង្ហើម រហូតដល់ ស្លាប់វិញក៏មាន។

យ៉ាងណាមិញ នេះជាទង្វើ មាក់ងាយដ៏ធ្ងន់ធ្ងរ របស់ លោក Assad ប្រឆាំងនឹង អង្គការសហប្រជាជាតិ និង ប្រទេសមហាអំនាចជាច្រើន លើពិភពលោក ដែលនេះស្តែងចេញ នូវអំពើ ឧក្រិដ្ឋកម្មអន្តរជាតិ ប្រឆាំងនឹង មនុស្សជាតិ របស់ លោក ប្រធានាធិបតិរូបនេះ ផងដែរ។

គួរបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិ និងសហគមន៍អ៊ឺរ៉ុប ជាច្រើន បានធ្វើការថ្កោលទោស ចំពោះការ ប្រើប្រាស់ អាវុធគីមី  ហើយ ពួកគេក៏កំពុងតែ ស៊ើបអង្កេតករណីនេះ យ៉ាងយកចិត្តទុកដាក់ផងដែរ ព្រោះ គេនូវមិនទាន់អាចកំណត់នូវ ប្រភេទជាតិ គីមី ដែលបាន ប្រើប្រាស់ នៅឡើយទេ។












សូមប្រិយមិត្ត ទស្សនាវិដេអូ ខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]