ព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរម៉ូតូបុករ៉ឺម៉ក ខណៈ កំពុងបត់ឆ្លងផ្លូវបណ្តាលឲ្យបុរស ៣នាក់រងរបួសធ្ងន់ និងម្នាក់ ទៀត រងរបួសស្រាលកាលពីម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ នៅមុខអនុវិទ្យាល័យ សម្តេចឪ នៅលើផ្លូវឯករាជ្យបំបែកទៅឆ្នេរ៧ជាន់ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។

ប្រភពពីនគរបាលចរាចរបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បង្ករឡើងរវាងម៉ូតូកង់បីពណ៌ឈាមជ្រូក គ្មានស្លាក លេខ និងម៉ូតូឌ្រីមសេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 1C-6002។ នៅមុនពេលកើតហេតុ គេឃើញ រ៉ឺម៉កម៉ូតូកង់៣ ធ្វើដំណើរពីកើតទៅលិចចុះ ចំណោទ លុះដល់មុខអនុវិទ្យាល័យសម្តេចឪ បានបត់ឆ្វេងឆ្លងផ្លូវសំ ដៅទៅផ្ទះរបស់ខ្លួន ក៏ត្រូវម៉ូតូឌ្រីម ពណ៌ខ្មៅ  ជិះដោយយុវជន ៣នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា ប្រឹងឡើងចំ ណោតយ៉ាងលឿននោះ បានបុកចំពីចំហៀងខាង ស្តាំរ៉ឺម៉កពេញទំហឹងតែម្តង។

គ្រោះថ្នាក់ចរាចរកើតឡើងដោយសារការបើកបរលឿនខ្វះការបង្រុងប្រយ័ត្ននេះ បណ្តាលឲ្យលោក ហេង ពិសី អាយុ ៤២ឆ្នាំ រស់នៅពយកំពេញ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះ សីហុ ជាអ្នកបើកបរម៉ូតូកង់បីរងរបួសធ្ងន់ ហើយ ត្រូវបានបញ្ជូនព្យាបាលនៅរាជធានីភ្នំពេញ។ ដោយឡែកភាគីខាងម៉ូតូវិញ បណ្តាលឲយុវជន ៣នាក់ ឈ្មោះ ថង់ រ័ត្ន អាយុ ២០ឆ្នាំ មានមុខរបស់កម្មករស្ថានីយ៍ហ្គាស CPT រងរបួសធ្ងន់បាក់ជើងឆ្វេង និង ឈ្មោះ សុខ សំណាង អាយុ ២១ឆ្នាំ រងរបួសធ្ងន់បាក់ជើងឆ្វេង និងម្នាក់ទៀត មិនស្គាល់ឈ្មោះរងរបួសស្រាល អ្នកទាំងបី ស្នាក់នៅក្នុង ស្ថានីយ៍ហ្គាសទល់មុខចំណតរថយន្តក្រុងធំ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្រោយកើតហេតុជនរងគ្រោះទាំង៣ ត្រូវបានគេដឹកទៅសង្រ្គោះបន្ទាន់នៅគ្លីនិកឯកជនរស្មីកំពង់សោម (៨៨៨) ជាមួយគ្នា តែដោយសភាពអ្នកបើករ៉ឺម៉កមានស្ថានភាពធ្ងន់ធ្ងរជាងគេ ក៏បានក្រុមគ្រួសារបញ្ជូនបន្តទៅព្យាបាលនៅ ភ្នំពេញ ។  ចំពោះម៉ូតូ និងម៉ូតូរ៉ឺម៉កកង់៣  ត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]