សត្វឆ្កែមួយក្បាល ក្នុងប្រទេស ញ៊ូហ្សែលឡេន បានធ្វើការលះបង់យ៉ាងធំធេង ដោយបានបរិច្ចាគឈាមរបស់វា ទៅអោយសត្វឆ្មា ដែលជាសត្រូវពីកំណើត រហូតដល់ ស្លាប់ខ្លួនឯង។

កាលពីបីសប្តាហ៍មុននេះ សត្វឆ្មា មួយក្បាល ឈ្មោះ Rory បានស្ថិតក្នុងស្ថានភាព គ្រោះថ្នាក់បំផុត ដោយត្រូវការឈាមជាចាំបាច់ និង ជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត របស់វាបាន ក្រោយពី សត្វឆ្មា មួយក្បាលនេះ បានស៊ីចំណី មានថ្នាំសម្លាប់សត្វកណ្តុររួចមក។ យ៉ាងណាមិញ ដោយសារតែ វេលាយប់ថ្ងៃសំរាក ជាហេតុ មិនមានកន្លែងពិសោធន៍ណាមួយ បើកដំណើរការ ទើបមិនអាច ពិនិត្យដឹងថា សត្វឆ្មាឈ្មោះ Rory នេះ មានឈាម ប្រភេទអ្វីឡើយ ដើម្បីងាយស្រួលរកមក ជួយដល់វា។ ក្រោយមក ដោយសារតែ ស្ថានភាពប្រថុចញ៉ុច ត្រូវការឈាមជាចាំបាច់បំផុតនោះ ទើបលោក Kate Heller ជាពេទ្យសត្វ បានណែនាំ អោយរកឈាមឆ្កែ មកសាកល្បង។ បន្ទាប់ពីលឺដូចនេះ អ្នកស្រី Edwards ជាម្ចាស់ឆ្មា បានភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនធ្លាប់លឺ វិធីបែបនេះពីមុនមកនោះទេ។ តែដោយសារតែគ្មានជំរើស គាត់ក៏បានទូរស័ព្ទ ទៅកាន់មិត្តរបស់គាត់ម្នាក់ អោយជួយរក សត្វឆ្កែ ដើម្បីបរិច្ចាគឈាម ជាបន្ទាន់ ទើប Macy ជាឆ្កែពូជ Labrador អាយុ ១៨ខែ ត្រូវបាននាំ យកទៅបូមឈាម បរិច្ចាគអស់ ១២០ មីលីលីត្រ។ ទោះជាយ៉ាងណា ក្រោយមក សត្វឆ្មា ត្រូវបានជួយសង្គ្រោះ អោយរួចផុតពី គ្រោះថ្នាក់ ចំណែកឯ សត្វឆ្កែ គួរអោយសោកស្តាយ បែរជាត្រូវ ស្លាប់បាត់ទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]