ជាទូទៅ មនុស្សលោកយើង គឺមានចិត្តស្លូតត្រង់ ចេះជួយយកអាសាគ្នាទៅវិញទៅមក ទោះជាមានមនុស្សមួយចំនួនតូច ដែលមានចិត្តចង្អៀតយ៉ាងណា ក៏ជឿថា មិនដាច់ចិត្តឈរមើលនរណាម្នាក់ ឬ សត្វអ្វីមួយស្លាប់នៅនឹងមុខដែរ ព្រោះធាតុពិតនៃមនុស្សគឺស្លូតបូត។

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូត បានដកស្រង់នូវ វីដេអូមួយ ដែលប្រមូលផ្ដុំនូវសកម្មភាព មនុស្សដ៏មានចិត្តធម៌ ជួយសង្គ្រោះជីវិតសត្វ ស្ថិតនៅក្នុងកាលៈទេសៈខុសៗគ្នា។ ពួកគេពិតជាមានសេចក្ដីក្លាហានណាស់ មានអ្នកខ្លះហា៊នចុះពីលើស្ពាន ដើម្បីជួយដល់កូនឆ្មាមួយក្បាល ជាមួយគ្នានោះ មានកូនឆ្កែមួយក្បាល បានជាប់ក្បាលនៅនឹងដប ហើយវាបានដើររកមនុស្ស ដើម្បីជួយដកដបនោះចេញពីក្បាលវា។ 

បើប្រិយមិត្តចង់ជ្រាបច្បាស់ ថាទង្វើមនុស្សធម៌ទាំងនោះមានអ្វីខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណា ក្រោយពីបានទស្សនាវីដេអូឃ្លីបមួយនេះ? ខ្មែរឡូតសង្ឃឹមថា ពួកយើងនឹងចេះជួយយកអាសាគ្នា ទៅវិញទៅមក ដូចជាមនុស្សទាំងនោះ ជួយសង្រោះសត្វទាំងនោះដែរ។

 

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]