រាជធានីភ្នំពេញ ៖ ​ចោរ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​​២​នាក់​​ត្រូវ​​នគរ​បាល​​ប៉ុស្តិ៍​​ ផ្សារ​ដើម​ថ្កូវ ចាប់​ខ្លួនកាល​ពីវេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​ ២៣ មេសា ២០១២ ​នៅចំណុច​ផ្លូវ​លេខ​៥១៤ ​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ខណៈ​ដែល​ចោរ​ប្លន់​រូប​នេះ​​ធ្វើ​សកម្ម​ភាពភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ ហ្វ៉ីណូ ពណ៌ស​លាយ​ខ្មៅ ពី​នារី​ម្នាក់​មិន​បាន​សម្រេច ហើយ​​បក្ស​ពួក​ចោរ​ប្លន់​បាញ់​​​ត្រូវ​ចំ​ជើង​គ្នា​ឯង​មួយ​គ្រាប់​​​រត់​លែង ​រួច​ត្រូវ​ប៉ូលិស​ចាប់​​​ខ្លួន​​បាន​ភ្លាមៗ។

​ចោរ​ប្លន់​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​​នេះ​​ឈ្មោះ​​ ម៉ុន ​សុហាក់ អាយុ​​២៩​ឆ្នាំ ​មាន​ទីល​ំនៅ​ផ្ទះ​​ជួល​ក្នុង​​សង្កាត់​ទួល​សង្កែ ខណ្ឌ​​ឫស្សីកែវ ជិះ​ម៉ូតូ​​ម៉ាក​ស្មាស ​ពណ៌ខ្មៅ ​រួម​ដំណើរ​ជា​មួយ​បក្ស​ពួក​​ម្នាក់​ទៀត​​អត់​ស្គាល់​អត្ត​សញ្ញាណ​​​រត់​គេច ​ខ្លួន​បាត់​​បាន​តាម​ភ្ជង់​​ប្លន់​យក​ម៉ូតូ​​​ម៉ាក​ហ្វ៉ីណូ​ពី​នារី​ម្នាក់ ​​ឈ្មោះ​ ជឹម សុជាតា ​អាយុ​២១​ឆ្នាំ ​ខណៈ​​​ដែល​​នារី​រង​គ្រោះ​​ជិះ​ម៉ូតូ​​ចេញពីធ្វើការត្រឡប់​ទៅ​ផ្ទះ​​ពេល​ យប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]